ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ៖ អូស្ត្រាលី នឹងមិនបញ្ជូន មន្ត្រីទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡា អូឡាំពិក ក្រុងប៉េកាំង

ស៊ីដនី ៖ លោកនាយករដ្ឋមន្ត្រី Scott Morrison បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលី នឹងមិនបញ្ជូនមន្ត្រី ទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នាពេលខាង មុខនោះទេ ដោយចូលរួម ជាមួយការធ្វើពហិកា ការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការណ៍ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Morrison បានបន្តថា ការសម្រេចចិត្ត របស់ទីក្រុង Canberra កើតឡើងចំពេលការខ្វែងគំនិតគ្នាជាមួយប្រទេសចិន លើបញ្ហាមួយចំនួន រួមទាំង ច្បាប់ជ្រៀតជ្រែក ពីបរទេសរបស់អូស្ត្រាលី និង ការសម្រេចចិត្ត នាពេលថ្មីៗនេះ ដើម្បីទទួលបាននាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ។ អូស្ត្រាលី នឹង មិនដើរថយក្រោយ ពីជំហរដ៏រឹងមាំ ដែលយើងធ្លាប់ឈរ សម្រាប់ ផលប្រយោជន៍ របស់អូស្ត្រាលីនោះទេ ហើយជាក់ស្តែង វាមិនគួរឲ្យ ភ្ញាក់ផ្អើលទេ ដែលយើងនឹងមិនបញ្ជូន មន្ត្រីអូស្ត្រាលី ទៅចូលរួមការប្រកួតទាំងនោះ ។

ការសម្រេចចិត្ត ដែលឈប់រារាំងអត្តពលិកមិន ឲ្យចូលរួមនោះ កើតឡើងមួយថ្ងៃបន្ទាប់ពី សហរដ្ឋអាមេរិកបានប្រកាសធ្វើពហិកា ការទូតរបស់ខ្លួន។ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក គឺ ត្រូវបានយកទៅលើអ្វី ដែលទីក្រុងវ៉ាស៊ីនតោន បានហៅថា ការប្រល័យពូជសាសន៍ របស់ប្រទេសចិន ទៅលើជនជាតិភាគតិច Uyghur និងការរំលោភសិទ្ធិ មនុស្សផ្សេងទៀត ។

លោក Morrison ក៏បានលើកឡើងពីការ រំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ Xinjiang និងការមិនមានឆន្ទៈរបស់ទីក្រុងប៉េកាំង ក្នុងការជួបជាមួយមន្ត្រីអូស្ត្រាលី សម្រាប់កិច្ចពិភាក្សាដែលជាគន្លឹះ នៃការសម្រេចចិត្ត របស់អូស្ត្រាលី ។ លោកបានបន្តថា វាមិនមានឧបសគ្គ ចំពោះបញ្ហាកើតឡើង ខាងយើង នោះទេ ប៉ុន្តែរដ្ឋាភិបាលចិន មិនបានទទួលយកជាប្រចាំនូវឱកាស ទាំងនោះសម្រាប់យើងក្នុងការជួបជុំគ្នា អំពីបញ្ហាទាំងនេះឡើយ ។

ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយ នេះ ប្រទេសចិនបានដាក់ចេញ នូវការដាក់ទណ្ឌកម្ម ជាធរមានលើទំនិញអូស្ត្រាលី នៅក្នុងជម្លោះនយោបាយដ៏ខ្លាំងក្លាមួយ ដែលបានបង្កកទំនាក់ទំនង ថ្នាក់រដ្ឋមន្ត្រី និងបានធ្លាក់ចុះទំនាក់ទំនងទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីការបង្ក្រាបនៅទីលានTiananmen នាឆ្នាំ១៩៨៩ ៕

Most Popular

To Top