ព័ត៌មានអន្តរជាតិ

ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើវិស័យស្រាវជ្រាវ ចំនួន៧ក្នុងចំណោម១១

ចិន ៖ យោងតាម 2021 Research Fronts ចេញផ្សាយរួមគ្នាដោយវិទ្យាស្ថាន វិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍ នៃបណ្ឌិត្យសភាវិទ្យា សាស្ត្រចិន និងក្រុមហ៊ុនវិភាគ សកលលោក Clarivateថា ប្រទេសចិនបានដឹកនាំ ពិភពលោកនៅក្នុងវិស័យស្រាវជ្រាវចំនួន ៧ ក្នុងចំណោម ១១ យ៉ាងទូលំទូលាយនៅឆ្នាំនេះ ទាក់ទងនឹងភាពសកម្ម និង ការអនុវត្តលើការស្រាវជ្រាវព្រំដែន ដោយវ៉ាដាច់សហរដ្ឋ អាមេរិកជាលើកដំបូង យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

យោងតាមរបាយការណ៍ ប្រចាំឆ្នាំបាន ឲ្យដឹងថា ពិន្ទុសន្ទស្សន៍ភាពជាអ្នកដឹកនាំ នៃការស្រាវជ្រាវ របស់សហរដ្ឋអាមេរិក គឺស្ថិតនៅលំដាប់ទី១ សម្រាប់វិស័យសំខាន់ៗ ចំនួន៤គឺ ភូមិវិទ្យា វិទ្យាសាស្ត្រជីវសាស្រ្ត រូបវិទ្យា និងតារាសាស្ត្រ និងរូបវិទ្យាតារាសាស្ត្រ ។ ប្រទេសចិន ទទួលបានពិន្ទុខ្ពស់បំផុតនៅលើវិស័យចំនួន៧នាឆ្នាំនេះ គឺកសិកម្ម រុក្ខជាតិ និងវិទ្យាសាស្ត្រសត្វ វិទ្យាសាស្ត្រអេកូឡូស៊ី និងបរិស្ថាន ឱសថព្យាបាល គីមីវិទ្យានិងសម្ភារៈ គណិតវិទ្យា វិទ្យាសាស្ត្រព័ត៌មាន និងសេដ្ឋកិច្ច ចិត្តវិទ្យា និងវិទ្យាសាស្ត្រសង្គមផ្សេងៗទៀត ។

ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ផ្នែកភូគព្ភសាស្ត្រ វិទ្យាសាស្ត្រជីវសាស្ត្រ និងរូបវិទ្យា ខណៈចំណាត់ថ្នាក់លេខ៨ ផ្នែកតារាសាស្ត្រ និងរូបវិទ្យា។ នៅពេលចាត់ចំណាត់ថ្នាក់លទ្ធផលការងារ របស់ប្រទេសនីមួយៗ នៅទូទាំងតំបន់ស្រាវជ្រាវ ទាំង១១ យ៉ាងទូលំទូលាយ សហរដ្ឋអាមេរិកនៅតែជាប្រទេស សកម្មបំផុត របស់ពិភពលោក ប៉ុន្តែប្រទេសចិន ជាប្រទេសជាប់ចំណាត់ថ្នាក់ កំពុងធ្វើឲ្យមានការរីកចម្រើន យ៉ាងឆាប់រហ័ស។ គម្លាតនៅក្នុងសន្ទស្សន៍ភាព ជាអ្នកដឹកនាំស្រាវជ្រាវរវាងប្រទេស ទាំង២នាពេលបច្ចុប្បន្ននេះ គឺតិចជាង ១០ ភាគរយ ។

ហេតុផលចម្បងសម្រាប់ការ កើនឡើងយ៉ាងឆាប់រហ័ស នៃចំណាត់ថ្នាក់ផ្នែកវេជ្ជសាស្ត្រ និង វិទ្យាសាស្ត្រសង្គម របស់ប្រទេសចិននៅឆ្នាំនេះ ដោយសារតែអ្នកវិទ្យាសាស្ត្រចិនបានចេញផ្សាយនូវឯកសារមានឥទ្ធិពលខ្ពស់ទាក់ទងនឹង COVID-19 ចាប់ពីព័ត៌មាន ហ្សែនអំពីមេរោគ និងលទ្ធផលនៃការសាកល្បងព្យាបាល រហូតដល់ផលប៉ះពាល់ នៃជំងឺរាតត្បាតលើសង្គម ៕ដោយ៖លី ភីលីព

Most Popular

To Top