ផ្ទាំងទឹកកក ដែលតភ្ជាប់ទៅផ្ទាំងទឹកកក មួយទៀត នៃថ្ងៃវិនាស នៃទ្វីបអង់តាក់ទិក កំពុងបាក់ រលំ ខណៈផ្នែកខាងកើត ដែលមានទំហំប៉ុនរដ្ឋផ្លរីដា ទំនងជានឹងលែងមាន ក្នុងរយៈ ពេល៥ ឆ្នាំ និងបង្កឲ្យមានការកើនឡើង កម្រិតទឹកសមុទ្រ ២៥ អ៊ីង នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ផ្នែកមួយនៃផ្ទាំងទឹកកក Thwaites វាជាទំហំនៃរដ្ឋផ្លរីដា ហើយការរលាយ របស់វាមានចំនួនប្រហែល ៤ភាគរយនៃការកើនឡើង កម្រិតទឹកសមុទ្រពិភពលោក ។ ទិន្នន័យថ្មីបានចេញផ្សាយបង្ហាញថា មហាសមុទ្រ ដែលឡើងកម្ដៅកំពុងធ្វើឲ្យផ្ទាំងទឹកកក Thwaites Eastern Ice Shelf (TEIS) បាត់បង់ការក្តាប់ របស់វានៅលើច្រាំងសមុទ្រ ឬច្រាំងទន្លេ ដែលដើរ តួជាចំណុចខ្ទាស់ ដើម្បីទប់វាទៅកាន់ផ្ទាំងទឹកកក នៅសេសសល់ក៏បណ្តាល ឱ្យមានស្នាមប្រេះនៅទូទាំងផ្ទៃរបស់វា ។
រូបភាព ពីផ្កាយ រណប ដែលបានបង្ហាញ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃសហភាពភូគព្ភសាស្ត្រអាមេរិក បង្ហាញពីស្នាមប្រេះតាមអង្កត់ទ្រូងធំ ជាច្រើន ដែលលាត សន្ធឹងលើ TEIS ។ អ្នកស្រាវជ្រាវបានចែករម្លែកក្នុង អំឡុងពេលធ្វើបទបង្ហាញថា ប្រសិនបើផ្ទាំង ទឹកកក អណ្តែតនេះដាច់ចេញពីគ្នានោះ Thwaites Glacier នឹងបង្កើនល្បឿន ហើយការរួមចំណែក របស់វា ចំពោះការកើនឡើងកម្រិតទឹកសមុទ្រ នឹងកើនឡើង ដល់ទៅ ២៥ភាគរយ ។
អ្នកជំនាញខាងផ្នែកទឹកកកសាស្រ្តាចារ្យ Ted Scambos អ្នកសម្របសម្រួលនាំមុខ របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ Thwaites Glacier (ITGC) បានប្រាប់ BBCបាននិយាយថា នឹងមានការផ្លាស់ប្តូរ យ៉ាងខ្លាំង នៅខាងមុខផ្ទាំងទឹកកក ប្រហែលជាក្នុងរយៈពេល តិចជាងមួយទសវត្សរ៍ ៕ដោយ៖លី ភីលីព