ភ្នំពេញ៖ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សិល្បៈករ សិល្បៈការិនីជាច្រើនរូ មានវត្តមានសម្ដែង នៅក្នុងភាពយន្តបែបប្រវត្តិសាស្ត្រ ”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ័មី” បានជួបជុំគ្នានៅក្នុងពិធីក្រុងពាលី និងសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីប្រវត្តិសម្ដេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» នេះផងដែរ ក៏ត្រូវបានការចូលរួមសម្ដែង ពីសំណាក់តារាប្រុសស្រីល្បីៗ ជាច្រើនជំនាន់ដូចជា លោក ទេព រិនដារ៉ូ, លោក ប៉ែន ចំរ៉ុង, លោក ជា សំណាង, អ្នកនាង សុខ សុម៉ាវតី, កញ្ញា ណាក់ ស្រីណា ,លោក ខេង រតនៈ ហៅ ព្រែក និងអ្នកស្រី នួន សារី ហៅ យ៉យ និងតារាប្រុសស្រីល្បីជាច្រើនរូបទៀត ។ ជាមួយគ្នានេះដែរ សម្រាប់តួអង្គឯកដ៏សំខាន់ពីររូប ត្រូវបានគេដឹងថា គឺលោក ប៉ាន់ ខែមម៉ានូ និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន ។
ចំពោះ ហ៊ិន ច័ន្ទនីរ័ត្ន វិញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមិនសូវចេញមុខមាត់ ក្នុងវិស្ស័យភាពយន្ដ និងខារ៉ាអូខេនោះទេ ព្រោះផ្ដោតតែការងារជាពិធីការិនី នៅប៉ុស្ដិ៍បាយ័នតែមួយមុខប៉ុណ្ណោះ ទើបធ្វើឱ្យនាងមានភាពស្ងប់ស្ងាត់បន្ដិច ខណៈដែលបណ្ដារផលិតករមួយចំនួន ក៍មានការរារែកចិត្តផងដែរ ព្រោះតែច័ន្ទនីរ័ត្ន ធ្លាប់កំណត់តម្លៃខ្លួនថា ក្នុងការសម្ដែង១ រឿងទាល់តែបាន ៥០០០ដុល្លារទើបនាងព្រមថត។
យ៉ាងណាមិញ សម្រាប់ភាពយន្ត ដែលនឹងសម្រាំងបំផុត ក្នុងការថតនិងគុណភាពទេពកោសល្យ របស់តារាសម្ដែងខាងលើនេះដែរ ត្រូវបានគេរំពឹងថាតួឯក ក្នុងរឿងខ្នាតធំនេះ ប្រាកដជាឡើងកូដខ្លាំងជាក់ជាមិនខាន នៅពេលដែលត្រូវដាក់បញ្ចាំងនោះ គឺដូចគ្នាទៅនិងតួឯកស្រីរឿងប្រវត្តិសាស្រ្ដខ្មែរ”ហ្លួងព្រះស្ដេចកន”អ្នកនាងឆុំ វត្តី ដែរ ដែលនាងធ្លាប់ប្រាប់ អ្នកយកព័តមានក្នុងស្រុកថា នាងសម្ដែងភាពយន្ដមួយនោះ ស្មើការថតតួឯករឿងធម្មតា១០រឿង ព្រោះគេស្គាល់ច្បាស់ហើយ នាងមានមោទនភាព ក្នុងការបញ្ចេញស្នាដៃនោះខ្លាំងណាស់ ដោយសារទុកជាឯកសារដល់យុវវ័យ ជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្រ្ដ ៕ ដោយ៖ ម៉ានី