បច្ចេកវិទ្យា

ឡានថ្មីរបស់ Kia ចេញមកដើម្បី​តែ​យកឈ្នះ Ioniq 5 របស់​ Hyundai

មិនបាន​ប៉ុន្មាន​ថ្ងៃផង​​ បន្ទាប់ពីក្រុមហ៊ុន​កូរ៉េ Hyundai បាន​បង្ហាញ​ពីលក្ខណៈសម្បត្តិ ពិសេសតម្លៃ​នៃរថយន្ត​អគ្គិសនី Ioniq 5 ឆ្នាំ​២០២២ ក្រុមហ៊ុន​កូរ៉េ​មួយទៀត គឺ Kia បាន​បញ្ចេញ​នូវ​រថយន្តអគ្គិសនីថ្មីរបស់ខ្លួនផងដែរ ជាម៉ូដែល​ EV6 ឆ្នាំ​២០២២ ដោយអះអាងថា មាន​អាគុយធំជាងនិងអាច​បើកបរ​បានឆ្ងាយជាងរថយន្ត Ioniq 5។

Kia EV6 ពេលសាកភ្លើងពេញ គឺ​អាច​ធ្វើដំណើរបានចម្ងាយពី ៣៧៣ ទៅដល់ ៤៩៨គីឡូម៉ែត្រ ដោយខុសគ្នា​ទៅតាម​ option រថយន្តដែលមានដូចជា EX, EX Plus, GT-Line និង GT។ តួយ៉ាងរថយន្ត EV6 EX ដែល​បំពាក់អាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង គឺ​អាចបើកបរបាន​ត្រឹម ៣៧៣គីឡូម៉ែត្រ​ ចំណែកឯ EV6 GT-Line និង EX Plus ផ្ទុកអាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង គឺ​អាច​ធ្វើដំណើរ​បានចម្ងាយ ៤៩៨គីឡូម៉ែត្រ។ បើប្រៀបធៀប Hyundai Ioniq 5 ពេល​សាកភ្លើងពេញ​ធ្វើដំណើរបាន​ចម្ងាយ ៤៨៧គីឡូម៉ែត្រ។

សូមមើលការប្រៀបធៀបបន្ថែមខាងក្រោម៖

  • Kia

-EV6 EX (ប៉ុងក្រោយ, កម្លាំង ១៦៧សេះ)៖ ចម្ងាយ ៣៧៣គីឡូម៉ែត្រ

-EV6 GT-Line និង EX Plus (ប៉ុងក្រោយ, កម្លាំង ២២៥សេះ)៖ ចម្ងាយ ៤៩៨គីឡូម៉ែត្រ

-EV6 (ប៉ុង២, កម្លាំង ៣២០សេះ)៖ ចម្ងាយ ៤៤០គីឡូម៉ែត្រ

  • Hyundai

-Ioniq 5 Standard Range (ប៉ុងក្រោយ, កម្លាំង ១៦៨សេះ)៖ ចម្ងាយ ៣៥៤គីឡូម៉ែត្រ

–Ioniq 5 Long Range (ប៉ុងក្រោយ, កម្លាំង ២២៥សេះ)៖ ៤៨៧គីឡូម៉ែត្រ

-Ioniq 5 Long Range (ប៉ុង២, កម្លាំង ៣២០សេះ)៖ ៤១២គីឡូម៉ែត្រ។

បើតាមការប្រៀបធៀបខាងលើ គេឃើញថា រថយន្ត Kia EV6 គឺ​ឈ្នះលើចម្ងាយ​របស់​រថយន្ត Hyundai Ioniq 5 ប៉ុន្តែតម្លៃវិញនៅមិនទាន់ដឹងថា ថោក ឬថ្លៃជាងគ្នាប៉ុនណានោះទេ ពោលគឺ​ក្រុមហ៊ុន Kia មិនទាន់បង្ហាញ​តម្លៃរថយន្តខ្លួននៅឡើយ ខណៈ Ioniq 5 មានតម្លៃចាប់ពី ៣៩ ៧០០ដុល្លារឡើង​ទៅ៕

Most Popular

To Top