បរទេស៖ ប្រធានអង្គការណាតូនៅក្រោយជំនួបជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃពុធបានថ្លែងប្រាប់ទៅកាន់
ក្រុមអ្នកកាសែតថាមកដល់ពេលនេះនៅមិនទាន់មានសញ្ញាណា មួយដែលអាចបញ្ជាក់ថារុស្សី បានបញ្ចប់ឬបន្ថយល្បឿននៃការបង្កើន ចំនួនទ័ពនៅក្បែរអ៊ុយក្រែននោះ ដែរតែផ្ទុយទៅវិញរុស្សីគឺកំពុងតែបន្តសកម្មភាពនេះនៅឡើយ។
ជាការឆ្លើយតបរបស់វិមានក្រមឡាំងគឺនៅតែបាន ធ្វើការបដិសេធជារឿយៗចំពោះផែនការលុកលុយប្រទេសអ៊ុយក្រែន ដោយនិយាយថា រុស្សីមានសិទ្ធគ្រប់គ្រាន់ក្នុងការថែរក្សា សន្តិសុខក្នុងតំបន់និងក្នុងប្រទេស ហើយកាលពីថ្ងៃពុធដដែលនេះរុស្សី ក៏បានបញ្ជាក់ប្រាប់ទៅកាន់ សហរដ្ឋអាមេរិកថាណាតូមិន គួរបង្កើនកម្លាំងរបស់ខ្លួន នៅភាគខាងលិចនោះឡើយឬទាំងសព្វាវុធថ្មីៗ។
ក្នុងពេលជាមួយគ្នានេះមេដឹកនាំរបស់អ៊ឺរ៉ុប ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងប៊្រូស៊ែលឯណោះ វិញបានធ្វើការព្រមានចំៗទៅកាន់ប្រទេស រុស្សីថានឹងទទួលបានផលលំបាកផ្ទួនៗជាមិនខានប្រសិន បើខ្លួននៅតែរក្សាជំហក្នុងការវាយប្រហារមកលើ អ៊ុយក្រែននោះ៕
ប្រែសម្រួល៖ស៊ុនលី