កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបាននិយាយថា តារាចម្រៀងកូរ៉េខាងត្បូងនាង Jeon So Mi បានផ្តល់ព័ត៌មានថ្មីៗគួរឲ្យអស់សំណើច ទាក់ទងនឹងផែនការដំបូងរបស់នាង ក្នុងការរៀបការនៅក្មេង។
នៅលើវេទិកាសហគមន៍អនឡាញ អ្នកនិយមលេងអ៊ីនធើណេត បាននិយាយអំពីការផ្លាស់ប្តូរថ្មីៗរបស់នាង Jeon So Mi ចំពោះគម្រោងរៀបការរបស់នាង។ នៅពេលនាងមានអាយុ ២0 ឆ្នាំ នាងបាននិយាយដោយទំនុកចិត្តថា នាងចង់រៀបការយ៉ាងហោចណាស់ នៅអាយុ ២៧ ឆ្នាំ ហើយបានចាប់ផ្ដើមស្វែងរកសម្ភារៈស្វាមីរួចហើយ។
នាងក៏បានបង្ហាញ ពីបំណងចង់រៀបការទាំងវ័យក្មេង បន្ទាប់ពីបានទស្សនាជីវិតអាពាហ៍ពិពាហ៍ របស់តារាល្បីមួយគូទៀត ក្នុងកម្មវិធីចម្រុះ។ បន្ទាប់មក Jeon So Mi ត្រូវបានជ្រើសរើសជាពិធីករអចិន្ត្រៃយ៍ សម្រាប់កម្មវិធី ‘Real Love Story’ របស់ MBC មានគូស្នេហ៍ក្នុងជីវិតពិត។
ក្នុងពេលសម្ភាសន៍ នាងស្រាប់តែបង្ហើបថា នាងមិនមានចេតនាណាត់ជួបទេ តាំងពីនាងមានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ។បន្តិចក្រោយមក នាងបានពន្យារពេលគម្រោងរៀបការ ដ៏ល្អរបស់នាង ហើយរៀបរាប់ពីបំណងចង់រៀបការ នៅអាយុ ៣0 របស់នាង។
បន្ទាប់មក ថ្មីៗនេះ នាង Jeon So Mi បានបង្ហាញខ្លួនក្នុងកម្មវិធីចម្រុះ ហើយបាននិយាយថា ខ្ញុំចង់ពន្យារពេល ហើយសម្រេចចិត្តរៀបការនៅពេលក្រោយក្នុងជីវិត៕ ដោយ៖លី ភីលីព