ពិតជាប្លែកភ្នែកជាខ្លាំង ក្រោយពេលទស្សនាស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយសារវាបានរំលេចនូវគន្លឹះ ធ្វើឲ្យការជួបជុំបងប្អូន និងមិត្តភក្តិនាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែរីករាយ និងទាន់សម័យជាមួយស្ទាយអបអរថ្មី។
ទិដ្ឋភាពទាក់ភ្នែក ដែលមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីនេះ គឺផ្តើមចេញពីសកម្មភាព នៃការសម្តែងរបាំប្រពៃណីចិន ឡកម៉ុងសាយ មានការពិសាអាហារឆ្ងាញ់ជុំគ្នាជាមួយមិត្តភក្តិ និងក្រោយមកមានការទស្សនា ការប្រគុំតន្ត្រី និងរាំលេងយ៉ាងសប្បាយរីករាយ។
អ្វីដែលកាន់តែពិសេស គឺការលេងស្ទាយលើកដៃឡើង ធ្វើជាអក្សរ «C» យ៉ាងទាន់សម័យដែលតំណាងឲ្យ ស្រាបៀរ កម្ពុជា ឬ «CAMBODIA BEER» ជាកាយវិការដែលអតិថិជន អាចធ្វើបាននៅពេលពិសា ឬនឹកឃើញដល់ស្រាបៀរ កម្ពុជា។
សូមអញ្ជើញទស្សនាស្ពតពាណិជ្ជកម្មថ្មីទាំងអស់គ្នា ដើម្បីទទួលបានអារម្មណ៍រីករាយ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ! ពិសាដោយការទទួលខុសត្រូវ៕