ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្ស បើកជួយសង្រ្គោះ អ្នកជំងឺគាំងបេះដូង នៅប្រទេសស៊ុយអែត

ស៊ុយអែត ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា យន្តហោះគ្មានមនុស្ស បើកស្វ័យប្រវត្តិ បានជួយជីវិត បុរសអាយុ ៧១ ឆ្នាំម្នាក់ដែលទទួលរង ការគាំងបេះដូង នៅប្រទេសស៊ុយអែត ក្រោយពីរូបលោកមាន អាការការស្ទះផ្លូវដង្ហើម ។

យន្តហោះគ្មានមនុស្សបើកបានបញ្ជូន ឧបករណ៍សង្រ្គោះបន្ទាន់ ទៅឲ្យគ្រូពេទ្យជួយបុរស ដែលធ្លាក់ខ្លួនឈឺ ខណៈកំពុងរុញ ព្រិលនៅខាងក្រៅផ្ទះ របស់លោកក្នុងទីក្រុង Trollhattan ប្រទេសស៊ុយអែត ។ បុរសដែលមិនចង់បញ្ចេញឈ្មោះ បានប្រាប់ BBC ថា វាអស្ចារ្យណាស់ ដែលវាមកដល់យ៉ាងលឿន ។

ក្រុមហ៊ុននៅពីក្រោយយន្តហោះគ្មាន មនុស្សបើកនិយាយថា ការស្ទះដង្ហើមអាចចាប់ផ្តើម មុនពេលរថយន្តសង្គ្រោះមកដល់ ។ Everdrone និយាយថា វាត្រូវចំណាយពេលតែជាង ៣នាទីប៉ុណ្ណោះពីការជូនដំណឹង រហូតដល់ម៉ាស៊ីន ជំនួយបេះដូងពីក្រៅ ដោយស្វ័យប្រវត្តិ (AED) ត្រូវបានបញ្ជូន ។

អ្នកជំងឺបានប្រាប់ BBC ថា លោកមិនចាំអ្វីដែលបានកើតឡើងនៅថ្ងៃនោះនៅដើមខែធ្នូនោះទេ ។ លោកបានបន្តថា លោកកំពុងបោសសម្អាត ព្រិលដ៏ក្រាស់ពីផ្លូវធ្វើដំណើរ របស់លោក ប៉ុន្តែ នៅពេលគាំងបេះ ដូងអ្វីៗប្រែជាខ្មៅទាំងអស់ ។

ក្រោយមក ប្រពន្ធរបស់លោក បានប្រាប់លោកថា លោកមានសំណាងប៉ុណ្ណា។ លោកវេជ្ជបណ្ឌិត Mustafa Ali ដែលបានបើកបរពេលនោះ បានប្រញាប់ទៅជួយ ហើយប្រាប់ Everdrone ថា ខ្ញុំកំពុងធ្វើដំណើរ ទៅធ្វើការនៅមន្ទីរពេទ្យក្នុងតំបន់ ពេលខ្ញុំមើលទៅក្រៅ កញ្ចក់រថយន្ត ហើយបានឃើញបុរសម្នាក់ដួល នៅក្នុងផ្លូវធ្វើដំណើររបស់លោក ៕ដោយ៖លី ភីលីព

Most Popular

To Top