វ៉ាស៊ិនតោន៖យោងតាមការចេញផ្សាយរបស់ The Fox នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្នុងពេលដែលកំពុងខ្វះខាត បុគ្គលិកនៅតាមមន្ទីរពេទ្យខ្លាំងនោះសហរដ្ឋអាមេរិនៅពេលនេះ កំពុងប្រកាសស្វែងរកបុគ្គលិកបរទេស ដើម្បីដោះស្រាយបញ្ហា ការកើនឡើងនៃអ្នកជំងឺកូវីដ។
ប្រភពដដែលបានសរសេរទៀតថា មកដល់ពេលនេះគលានុបដ្ឋាយិកាបរទេស ប្រមាណជាជាង៥០០០នាក់មកហើយ ដែលកំពុងរងចាំលិខិតអនុញ្ញាតិទៅលើវិសារបស់ពួកគេក្នុង ការមកធ្វើការនៅតាមមន្ទីរពេទ្យរបស់អាមេរិក ទាំងនោះ។
ប្រភពដដែលបានសរសេរទៀតថាអាមេរិក នឹងបន្តស្វែងរកបុគ្គលិកទាំងនេះបន្ថែមទៀតខណៈដែល បុគ្គលិកពេទ្យជាច្រើនពាន់នាក់របស់អាមេរិកបច្ចុប្បន្នបានបាត់បង់ការងារដោយសារតែបញ្ហា ទាមទារឲ្យមានការចាក់វ៉ាក់សាំង ឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់។
មួយក្នុងចំណោមមន្ទីរពេទ្យនៅរដ្ឋ Minnesota បានធ្វើការបណ្តេញចេញបុគ្គលិកពេទ្យមិនព្រមចាក់វ៉ាក់សាំង ជាង៧០០នាក់មកហើយដែលមិនបានដាក់លិខិតបញ្ជាក់ អំពីវ៉ាក់សាំងការពារកូវីដរបស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី