កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងស្រី BLACKPINK បានក្លាយជារូបតំណាង នៅក្នុងឧស្សាហកម្ម K-pop ហើយមានម៉ាកយីហោ នៅក្នុងខ្លួនជាមួយ នឹងឥទ្ធិពលដ៏ធំធេង ។
សមាជិកទាំង នេះ ក៏បានក្លាយជាតារាបង្ហាញម៉ូដផងដែរ ខណៈពួកគេបានតុបតែង ក្របទស្សនាវដ្ដីម៉ូដជាច្រើន ជាពិសេស Jennie បានឡើងលើ ក្របទស្សនាវដ្តីម៉ូដទាំងនេះ ដូចជាទស្សនាវដ្តី ELLE និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្រស់ ដ៏ពិសេសរបស់នាង។ វត្តមានគម្របនីមួយៗ នាង Jennie បង្ហាញនូវភាពទាក់ទាញ ជាច្រើនជាមួយនឹងរូបភាព ដ៏គួរឲ្យទាក់ទាញរបស់នាង ដែលទាក់ទាញអ្នកគាំទ្រ ទូទាំងពិភពលោក ។
ថ្មីៗនេះ អ្នកនិយមលេង អ៊ីនធើណេតម្នាក់ បានធ្វើតាមបញ្ជី នៃគម្រប ELLE ដែលមាន Jennie ហើយបានសុំឲ្យ អ្នកនិយមលេងអ៊ីនធើណេត កូរ៉េផ្សេងទៀតបោះឆ្នោតមួយណា ដែលពួកគេចូលចិត្ត ខណៈមនុស្សជាច្រើនយល់ថា វាពិបាកក្នុងការជ្រើសរើស អ្វីដែលល្អបំផុត៕ ដោយ៖លី ភីលីព