ព័ត៌មានអន្តរជាតិ

ការសិក្សា​ ៖ ផ្ទៃខាងក្នុង របស់ផែនដី ត្រជាក់លឿន ជាងការរំពឹងទុក របស់ក្រុមអ្នកសាស្រ្ត

អាមេរិក ៖ ការសិក្សាមួយបានរកឃើញថា ផ្នែកខាងក្នុង នៃផែនដីត្រជាក់លឿន ជាងការរំពឹងទុក មានន័យថា ភពផែនដីរបស់យើង នឹងក្លាយទៅជាអសកម្ម ដូចជាភពពុធ និងភពអង្គារ លឿនជាងការគិតនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវ ដែលដឹកនាំដោយ ETH Zürich បានសិក្សាពីលក្ខណៈសម្បត្តិ កម្ដៅ របស់ស្ពានម៉ានីត ជាសារធាតុរ៉ែចម្បងដែលបង្កើតជាព្រំដែន រវាងស្រទាប់ធំរបស់ផែនដី និងស្នូលខាងក្រៅ ។ ចរន្តកម្ដៅនៃស្រទាប់ព្រំដែន នេះ កំណត់ថា តើថាមពលប៉ុន្មាន អាចហូរចេញពីស្នូលដែក-នីកែល រលាយទៅស្រទាប់ទ្រនាប់ ដែលមានជាតិអន្ធិលៗនៅពីលើវា ។

ដោយប្រើឡាស៊ែរនៅលើគ្រាប់ពេជ្រ ដើម្បីក្លែងធ្វើលក្ខខណ្ឌព្រំដែនស្នូល -ម៉ានីត ក្រុមបានរកឃើញថា ស្ពានម៉ានីតធ្វើកម្ដៅ បានល្អជាងការគិត១.៥ ដង។ នេះទំនងជាមានន័យថា បន្ទះប្លាកែតដែលពឹង ផ្អែកលើកម្ដៅដែលជំរុញ ដោយកម្ដៅនៅក្នុងស្រទាប់ នឹងថយចុះលឿនជាង ការគិតពីមុន ។ ទោះយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា តើដំណើរការនេះនឹង ចំណាយពេលយូរប៉ុណ្ណា ។

ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រផែនដី Motohiko Murakami នៃ ETH Zürich និងក្រុមសហការី អន្តរជាតិរបស់លោក។ សាស្ត្រាចារ្យ Murakami ពន្យល់ថា លទ្ធផលរបស់យើង អាចផ្តល់ឲ្យយើងនូវទស្សនវិស័យថ្មីមួយ លើការវិវត្តន៍ នៃសក្ដានុពល របស់ផែនដី។ ពួកគេណែនាំថា ផែនដី ដូចជាភពថ្មផ្សេងទៀត ភពពុធ និងភពអង្គារកំពុងត្រជាក់ ហើយក្លាយជាអសកម្មលឿន ជាងការរំពឹងទុក ៕ ដោយ៖លី ភីលីព

Most Popular

To Top