ភ្នំពេញ៖ ក្រុមកីឡាវ៉ូវីណាម ខេត្តស្វាយរៀង និងក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិឈ្នះមេដាយមាស ២គ្រឿងដូចគ្នា នាថ្ងៃបើកឆាកដំបូង នៃការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះមានក្លិបចូលរួមចំនួន ៩ ដែលមានកីឡាករ-កីឡាការិនី៥៨នាក់ ក្នុងនោះកីឡាការិនី ២៤នាក់ ហើយនឹងប្រតិភូ ចំនួន២៨នាក់ ក្លិបរួមមានក្រុមកីឡាវ៉ូវីណាម ខេត្តស្វាយរៀង ក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ក្រុមកីឡាវ៉ូវីណាមតាឡី ក្រុមកីឡាវ៉ូវីណាម ក្រសួងមហាផ្ទៃ ក្រុមកីឡាវ៉ូវីណាមខេត្តត្បូងឃ្មុំ ក្រុមកីឡាវ៉ូវីណាមខេត្តប៉ៃលិន ក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ក្រុមកីឡាវ៉ូវីណាមខេត្តស្វាយរៀង និងក្រុមកីឡាវ៉ូវីណាម ខេត្តសៀមរាប។
លោកបានបន្តថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺវិញ្ញាសាមេគុនមឯកត្តជនបុរស-នារី មានចំនួន៦គឺ ហ្គ័រង្វៀង ថាប់ថឹង្វៀង និងមេគុនដាវ រីឯវិញ្ញាសាមេគុនក្រុម និងចម្រុះ ៣នាក់ មានចំនួន២ គឺហ្គ័រង្វៀង និងដុងដូយហ្គ័រង្វៀង ចំណែកវិញ្ញសាប្រយុទ្ធ បែងចេញជា២ផ្នែកគឺ នារីមានប្រភេទទម្ងន់រួមមាន៤៨គ.ក្រ ៥១គ.ក្រ ៥៤គ.ក្រ និង៥៥គ.ក្រ និងបុរសវិញ ៥១គ.ក្រ ៥៥គ.ក្រ ៥៧គ.ក្រ និង៦៥គ.ក្រ ។
លោកអគ្គលេខាធិការបន្តថា គោលដៅនៃការរៀបចំ ការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌល ហែលទឹកថ្មីនេះ ដើម្បីជាការតេស្តិ៍សាកល្បង នៃគុណភាពអាងហែលទឹកដែលទើប នឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការ ហ្វឹកហាត់ផង។ អាងហែលទឹកខេត្ត បាត់ដំបងនេះ បានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាមេរិក អាចរៀបចំការ ប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិត អន្តរជាតិថ្នាក់តំបន់បាន ។
លោកបានបន្ថែមទៀតថា ស្របតាមផែនការ មេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនី ឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួម ប្រកួតព្រឹត្តិការណ៍ កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ផងដែរ ៕ ដោយ៖លី ភីលីព