ប៉ារីស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានប្រកាសពីផែនការថ្មីមួយ ដើម្បីបញ្ឈប់ការប្រើប្រាស់ឯកសារតូចៗ ដែលគេស្គាល់ថា ជា Cookies សម្រាប់តាមដានទម្លាប់ នៃការរុករកគេហទំព័ររបស់មនុស្ស បន្ទាប់ពីសំណើពីមុនរបស់ខ្លួន ត្រូវបានរិះគន់ជុំវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមសម្ពាធដ៏ធំ នៃការរៀបចំឡើងវិញនូវវិធី ដែលពួកគេប្រមូលទិន្នន័យ ហើយ Google ត្រូវបានពិន័យជាប្រាក់ ១៥០ លានអឺរ៉ូ (១៦៩ លានដុល្លារ) ដោយប្រទេសបារាំងកាលពីដើមខែនេះ ជុំវិញគោលនយោបាយ Cookies របស់ខ្លួន។ អ្នកធ្វើយុទ្ធនាការឯកជន ភាពបានជំរុញយ៉ាងខ្លាំង ប្រឆាំងនឹងការប្រើប្រាស់ Cookies ដែលបញ្ជូនព័ត៌មានរបស់អ្នកប្រើប្រាស់ ជាញឹកញាប់ទៅកាន់ក្រុមហ៊ុន រាប់សិបរៀងរាល់ ពេលដែលពួកគេចូលមើលគេហទំព័រ។
ប៉ុន្តែឯកសារទាំងនេះ បង្កើតបានជាឆ្អឹងខ្នង នៃឧស្សាហកម្មផ្សាយពាណិជ្ជកម្មតាមអ៊ីនធើណេត បានបង្ហាញផលចំណេញយ៉ាងច្រើនសម្រាប់ Google និងអតិថិជនរបស់ពួកគេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងសាកល្បងប្រព័ន្ធថ្មីមួយ ហៅថា “ប្រធានបទ” ដោយខ្លួនបាននិយាយថា នឹងការពារភាពឯកជន ខណៈបន្តធ្វើឲ្យមានការផ្សាយ ពាណិជ្ជកម្មតាមគោលដៅ។
អ្នកប្រើប្រាស់ Chrome នឹងនៅតែត្រូវបានតាមដាន ហើយគេហទំព័រ ដែលពួកគេចូលមើល និងដៃគូផ្សាយពាណិជ្ជកម្មនឹង ត្រូវបានផ្តល់ប្រធានបទចំនួន៣ ហើយប្រធានបទទូលំទូលាយដែលសន្មត់ថា ត្រូវគ្នាទៅនឹងចំណាប់អារម្មណ៍ របស់ពួកគេ ដោយផ្អែកលើប្រវត្តិរុករក របស់អ្នកប្រើ៕ ដោយ៖លី ភីលីព