ខ្សែប្រយុទ្ធ Pierre Emerick-Aubameyang មិនត្រូវបានអនុញ្ញាតឲ្យទៅហ្វឹកហាត់ជាមួយក្រុម Arsenal របស់ខ្លួន នៅឯទីក្រុងឌូបៃ នៅទីលានហ្វឹកហាត់សម្រាប់ពាក់កណ្ដាលរដូវកាលនោះទេ។
បើតាម The Telegraph ខ្សែប្រយុទ្ធរូបនេះត្រូវបានខាង Arsenal ឲ្យហ្វឹកហាត់ខ្លួនឯង ខណៈឯ Jack Wilshere ដែលជាអតីតកីឡាកររបស់ Arsenal សោះបែរទៅអាចចូលរួមហ្វឹកហាត់នៅឯឌូបៃនោះបានទៅវិញ។
កីឡាកររូបនេះ ត្រូវបានរងពិន័យពីក្លឹបរបស់ខ្លួនបន្តបន្ទាប់រហូតមកចាប់តាំងពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រោយដកសិទ្ធិពីប្រធានក្រុម ដោយតែមានបញ្ហាខុសវិន័យរបស់ក្លឹប។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ Aubameyang ធ្លាប់ត្រូវបានក្លឹប Al-Nassr នៅឯអារ៉ាប៊ីសាអ៊ូឌីតទាក់ទងចង់បាន ហើយ Arsenal ក៏មានចេតនាលក់ទៅឲ្យផុតផងដែរនៅខែនេះ តែខ្សែប្រយុទ្ធរូបនេះមិនចាប់អារម្មណ៍ទៅ៕ Source: Sabay