សេនហ្វ្រេនស៊ីស្កូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គម្រោងរូបិយប័ណ្ណឌីជីថលដែលគាំទ្រ ដោយបច្ចេកវិទ្យាយក្សអាមេរិក Facebook លោក Diem បានប្រកាសពីការធ្លាក់ចុះ និងការលក់បច្ចេកវិទ្យារបស់ខ្លួន តម្លៃ ១៨២ លានដុល្លារ ដោយកំណត់គំនិតផ្តួចផ្តើម រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញការព្រួយបារម្ភយ៉ាងខ្លាំង ពីនិយតករ។
សេចក្តីប្រកាសរបស់ Facebook កាលឆ្នាំ២0១៩ អំពីផែនការក្នុងការរចនាប្រព័ន្ធ រូបិយប័ណ្ណគ្រីបតូ និងការទូទាត់បានលើកទង់ក្រហមភ្លាមៗ សម្រាប់មន្ត្រីហិរញ្ញវត្ថុសកលលោក បានបង្ហាញពីការរារាំងនៃការរិះគន់ អំពីសុវត្ថិភាព និងភាពជឿជាក់ នៃបណ្តាញឯកជន។ អ្នកវិភាគ Rob Enderle មកពីក្រុមហ៊ុន Enderle Group បាននិយាយថា គំនិតរបស់ Facebook ធ្វើរូបិយប័ណ្ណគ្រីបតូ គឺជាស្ពានឆ្ងាយពេកសម្រាប់និយតករ។ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនទុកចិត្ត Facebook ចំពោះអ្វីដែលពួកគេកំពុងធ្វើឥឡូវនេះ ដូច្នេះប្រាកដណាស់ថា នឹងមិនអនុញ្ញាតឲ្យវាចូលទៅក្នុង ជំនួញលុយនោះទេ។
នាយកប្រតិបត្តិសហរដ្ឋអាមេរិក លោក Stuart Levey របស់ Diem Networks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមនេះ បានធ្វើឲ្យមានការវិវឌ្ឍន៍ ប៉ុន្តែទោះជាយ៉ាងនេះក្តី វាបានក្លាយជាច្បាស់ពីការសន្ទនារបស់យើង ជាមួយនិយតករសហព័ន្ធថា គម្រោងនេះមិនអាចឆ្ពោះទៅមុខបានទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ សមាគម Diem និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រំពឹងថានឹងចាប់ផ្តើមដំណើរការធ្លាក់ចុះ។
បច្ចេកវិទ្យានេះ ត្រូវបានទិញដោយសាជីវកម្ម Silvergate Capital ក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាគម្រោងដំណើរការគ្រីបតូ ហើយដែលដាក់លក់ក្នុងតម្លៃ ១៨២លានដុល្លារ។ Silvergate បានទិញការអភិវឌ្ឍន៍ ការដាក់ពង្រាយ និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ ក៏ដូចជាឧបករណ៍សម្រាប់ដំណើរការ បណ្តាញទូទាត់មានមូលដ្ឋានលើ blockchain សម្រាប់ការទូទាត់ ក៏ដូចជាការផ្ទេរខ្សែឆ្លងប្រទេសផងដែរ៕ ដោយ៖លី ភីលីព
