ព័ត៌មានអន្តរជាតិ

ផែនការ ផលិតបន្ទះឈីប របស់ EU មានគោលបំណង បន្ធូរបន្ថយការពឹង ផ្អែកលើអាស៊ី

BRUSSELS ៖ សហភាពអឺរ៉ុបបានប្រកាស ផែនការ ៤៨ ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកផលិតគ្រឿង អេឡិចត្រូនិកដ៏សំខាន់ ដោយស្វែងរកការ ទប់ស្កាត់ការពឹងផ្អែក របស់ខ្លួនលើទីផ្សារអាស៊ី សម្រាប់សមាសធាតុផ្តល់ ថាមពលដល់អ្វីៗគ្រប់យ៉ាងចាប់ពីរថយន្ត រហូតដល់ម៉ាស៊ីន ខ្យល់ក្នុងមន្ទីរពេទ្យ និងម៉ាស៊ីនហ្គេមយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ ។

នៅពេលការខ្វះខាត ឧស្ម័នធម្មជាតិ និងការពឹងផ្អែក របស់អឺរ៉ុបលើរុស្ស៊ីសម្រាប់ ថាមពលបង្ហាញពីហានិភ័យ នយោបាយ នៃការពឹងផ្អែក សេដ្ឋកិច្ច ប្លុក ២៧ ប្រទេសកំពុងផ្លាស់ប្តូរ ដើម្បីជំរុញឯករាជ្យភាព សេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងវិស័យសារធាតុដើម ដ៏សំខាន់ជាមួយ នឹងច្បាប់ Chips របស់ខ្លួន ។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថា បន្ទះសៀគ្វីជាចំណុចកណ្តាល នៃការប្រណាំង បច្ចេកវិទ្យាសកល ហើយពួក គេក៏ជាមូលដ្ឋាន គ្រឹះនៃសេដ្ឋកិច្ចទំនើប របស់យើងផងដែរ ។ ផែនការនេះនៅតែត្រូវការ ការគាំទ្រពីសភា EU និងរដ្ឋជាសមាជិក។
ការផ្លាស់ប្តូរ របស់សហភាពអឺរ៉ុប ឆ្លុះបញ្ចាំងពីការជំរុញ ៥២ ពាន់លានដុល្លារ របស់ប្រធានាធិបតី អាមេរិក Joe Biden នៃការវិនិយោគ នៅក្នុងវិស័យផលិតបន្ទះឈីបជាតិ ដើម្បីប្រាកដថា ការផលិតកាន់តែច្រើន កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។
ដោយសារ សេដ្ឋកិច្ច បាន ស្ទុះងើបឡើងវិញ ពីជំងឺរាតត្បាតCOVID-19 ក្នុងឆ្នាំកន្លងទៅ មានការរាំង ស្ទះខ្សែសង្វាក់ ផ្គត់ផ្គង់សម្រាប់ ឧបករណ៍ អេឡិចត្រូនិក ។ នៅអឺរ៉ុប អ្នកប្រើប្រាស់មួយចំនួនត្រូវរង់ចាំ រហូតដល់ជិតមួយឆ្នាំ ដើម្បីបាន រថយន្តមួយ ដោយសារតែខ្វះ គ្រឿងបន្លាស់។
លោក von der Leyen បានបន្តថា ជំងឺរាតត្បាតក៏បានលាតត្រដាង យ៉ាងឈឺចាប់នូវភាពងាយ រងគ្រោះ នៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់វា ។ យើងបានមើលឃើញថា ខ្សែផលិតកម្មទាំងមូលបានឈប់ដំណើរការ។ អ្នកស្រីបានបន្ថែមថា តម្រូវការមានការកើនឡើង យើងមិនអាចចែកចាយ តាមតម្រូវការបានទេ ដោយសារតែខ្វះបន្ទះឈីប ។ ជាលទ្ធផល ខ្សែក្រវាត់រោង ចក្របានផ្អាក ដំណើរការ រោងចក្រមួយចំនួនត្រូវបិទជាបណ្ដោះអាសន្ន ហើយកម្មករត្រូវបាត់បង់ការងារ ដោយសារខ្វះគ្រឿង បន្លាស់អេឡិចត្រូនិច ៕ដោយ៖លីភីលីព

Most Popular

To Top