ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ជាង២៣.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.៩៥៦ករណី គិតត្រឹមថ្ងៃពុធនេះ ពោលគឺកើនឡើង ជាង២.០០០ករណី គិតពីថ្ងៃអង្គារ ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងដូច្នេះ ។

ការឆ្លងជំងឺប្រចាំថ្ងៃ ដែលបានចូលក្នុងតំបន់ ចំនួន៦២ទូទាំងប្រទេស រួមមាន២៣.៩៥៣ ករណីឆ្លងក្នុងស្រុក និង៣ករណីនាំចូលពីខាងក្រៅ ។

រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាតំបន់ដែលមានចំនួន អ្នកឆ្លងខ្ពស់បំផុត គិតត្រឹមថ្ងៃពុធនេះមាន២.៩៤៩ករណី បន្ទាប់មកខេត្ត Nghe An ភាគកណ្តាល មាន១.៩០០ករណី និងទីក្រុង Hai Phong ភាគខាងជើង មាន១.២៩៥ករណី ។

ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសកើនឡើង ដល់២.៤០៤.៦៥១នាក់ ជាមួយនឹងការស្លាប់ ៣៦.៦១៤នាក់ ។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ចំនួន ២.១៩៦.៦០២នាក់ បានជាសះស្បើយពីជំងឺ ។

ក្រសួងបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន១៨៣,៧លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ចំនួន៣០,១លានដូសត្រូវបានចាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top