អ្នកនយោបាយអឺរ៉ុបនាំមុខគេបាននិយាយថា ប្លុកសហគមន៍អឺរ៉ុបនេះនឹងរស់នៅ “ល្អណាស់ដោយគ្មាន Facebook” ប្រសិនបើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងដោយ Meta ពិតជាដកខ្លួនចេញពីសហភាពអឺរ៉ុបមែននោះ។
នៅសប្តាហ៍នេះ Meta បានចេញការព្រមានដោយនិយាយថា ខ្លួនអាចបិទនៅក្នុងប្លុក EU ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឱ្យមានការ “ផ្ទេរទិន្នន័យឆ្លងកាត់ពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក” ឬពី European Servers ទៅកាន់ American Servers ។
លោក Robert Habeck រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ថ្លែងនៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសក្នុងសប្តាហ៍នេះ បានប្រាប់អ្នកយកព័ត៌មានថា “បន្ទាប់ពីខ្ញុំត្រូវបានគេហេគ ខ្ញុំបានរស់នៅដោយគ្មាន Facebook និង Twitter អស់រយៈពេលបួនឆ្នាំហើយជីវិតគឺអស្ចារ្យណាស់” ខណៈដែលសមភាគីបារាំងរបស់គាត់ Bruno Le Maire បានបន្ថែមថា ” ខ្ញុំអាចបញ្ជាក់បានថា ជីវិតនឹងល្អណាស់បើគ្មាន Facebook»។
ហេតុអ្វីបានជាកើតឡើងបែបនេះ? ករណីនេះកំពុងតែប្រទាំងប្រទើសគ្នារវាង សហភាពអឺរ៉ុបនិង Meta លើប្រធានបទ Transatlantic Data Transfers (ច្បាប់កំណត់ការរក្សាទុកទិន្ននន័យ) ដែលនៅក្នុងនោះមានលក្ខខណ្ឌមួយចំនួនមិនទាន់មានការឯកភាពគ្នានៅឡើយទេ និងមានរឿងរ៉ាវពាក់ព័ន្ធជាច្រើនទៀតដូចជា Targeted ads-អតិថិជនគោលដៅសម្រាប់ការផ្សាយពាណិជ្ជកម្ម ជាដើម៕