ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី លើសពី១០០.០០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២២ថា អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ចំនួន១០២.២១១នាក់បន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ បើធៀបនឹងរយៈពេល២៤ម៉ោងមុន ដោយបានបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១,៨៥៨,០០៩នាក់ ។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) បានឱ្យដឹងថា ករណីផ្ទុកប្រចាំថ្ងៃ បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន១០៩.៨៣១នាក់ ប៉ុន្តែវាបានកើនឡើងលើសពី ១០០.០០០នាក់ក្នុងរយៈពេល២ថ្ងៃជាប់គ្នា ។

ការងើបឡើងវិញនាពេលថ្មីៗនេះត្រូវបានជំរុញដោយការឆ្លង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបានក្លាយជាការរីករាលដាល ខ្លាំងនៅទីនេះ ។

ក្នុងចំណោមករណីថ្មី២៣.១៣៥នាក់គឺជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន៣០.៦៤១នាក់ និង៧.៨១៦នាក់ ។

មេរោគនេះក៏រីករាលដាលនៅក្នុងតំបន់មិនមែនទីប្រជុំជនផងដែរ ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់មិនមែនរាជធានីគឺ មាន៤០.៤៨០នាក់ឬស្មើនឹង៣៩,៧ភាគរយនៃការឆ្លងក្នុងស្រុកសរុប ៕

Most Popular

To Top