កីឡា

UEFA នឹងផ្លាស់ប្តូរវគ្គផ្តាច់ព្រ័ត្រ​ នៃក្របខណ្ឌ Champions League ពីរុស្ស៊ី ដោយសារតែវិបត្តិអ៊ុយក្រែន

អ៊ុយក្រែន៖ UEFA នឹងផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃក្របខណ្ឌ Champions League ពីទីក្រុង St Petersburg របស់រុស្ស៊ីនៅថ្ងៃសុក្រ ដោយសារស្ថានការណ៍កាន់តែតានតឹង ក្នុងប្រទេសអ៊ុយក្រែន ខណៈប្រធាន Aleksander Ceferin កោះហៅដើម្បីកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅ នៅកីឡដ្ឋាន Gazprom Arena ដែលមានសមត្ថភាពផ្ទុកមនុស្ស បាន ៦៨,000នាក់ ក្នុងទីក្រុង St Petersburg នៅថ្ងៃទី ២៨ ខែឧសភា ប៉ុន្តែប្រធាន UEFA លោក Aleksander Ceferin បានកោះហៅកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការប្រតិបត្តិ សម្រាប់ថ្ងៃសុក្រ ហើយកន្លែងថ្មីនឹងត្រូវបានប្រកាស។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំការវាយប្រហារលើអ៊ុយក្រែន ជាមួយនឹងការផ្ទុះដែលបានឮ នៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន ខណៈដែលការផ្ទុះ ក៏ត្រូវបានគេរាយការណ៍ផងដែរ នៅក្នុងទីក្រុង Odessa និង Kharkov ៕ ប្រែសម្រួលដោយ៖លី ភីលីព

Most Popular

To Top