បច្ចេកវិទ្យា

Nissan Juke 2022 ថ្មីប្រើ Hybrid ជិះ១០០គ.ម ស៊ីសាំងតែ ៤លីត្រ

រថយន្ត​ Nissan Juke នឹង​ត្រូវបំពាក់​បន្ថែម​ម៉ាស៊ីន Hybrid ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដែល​វា​នឹង​ជួយឱ្យ​រថយន្ត​សន្សំសំចៃ នៃការប្រើប្រាស់សាំង ហើយការ​បញ្ចេញ​ផ្សែងពុល ​ក៏មាន​កម្រិតទាបផងដែរ។

រថយន្ត Nissan ម៉ូដែលថ្មីនេះ នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ការឌីហ្សាញ​ថ្មី​ លើចំណុចមួយចំនួន​ ទាំងផ្នែកខាងក្រៅ និង​ខាងក្នុង។

រថយន្ត​ Hybrid នេះ នឹង​ប្រើម៉ាស៊ីនសាំង​ ចំណុះ ១,៦លីត្រ ផលិតបាន​កម្លាំង ៩៣សេះ និងកម្លាំងរមួល ១៤៨ញ៉ូតុនម៉ែត្រ ដំណើរ​ការ​ជាមួយ​ម៉ូទ័រ​អគ្គិសនីមួយ ផលិត​បានកម្លាំង​ ៤៨សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ ព្រមទាំង​បំពាក់​អាគុយ ទំហំ ១,២គីឡូវ៉ាត់ម៉ោង។ ​ចំពោះ​កម្រិតប្រើប្រាស់សាំង គឺ ៤,៣លីត្រ​ ក្នុង១០០គីឡូម៉ែត្រ។

​អ្វីដែលពិសេសនោះ គឺ​រថយន្ត​នេះ​បំពាក់នូវ Mode e-Pedal ដែល​អនុញ្ញាតឱ្យ​វា​ប្រើ EV Mode គ្រប់ពេលវេលា ពោលគឺ​ប្រើតែអាគុយសុទ្ធ រហូតដល់ ៨០% នៃការ​បើកបរ​ក្នុងទីក្រុង ជាមួយល្បឿនអតិបរមា ៥៥គីឡូម៉ែត្រ/១ម៉ោង។

ក្រុមហ៊ុន Nissan មិនបាន​ប្រកាស​អំពីតម្លៃ​ នៃ​រថយន្ត Juke Hybrid នេះទេ ប៉ុន្តែ​គេរំពឹងថា វានឹង​អាចមានតម្លៃចាប់ពី ២៥ ០០០ដុល្លារឡើងទៅ៕ Source: Sabay

Most Popular

To Top