អាមេរិក ៖ យន្តហោះដ៏ធំបំផុត របស់ពិភពលោក ចាប់ផ្តើមវត្តមានឡើងម្តងទៀត គឺជាយានហោះ Stratolaunch រាងអក្សរ H ដ៏ធំសម្បើម ដែលមានស្លាបប្រវែង១១៧ម៉ែត្រហោះលើផ្ទៃមេឃ លើវាលខ្សាច់ភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា អស់រយៈពេលជិត ២ម៉ោងឡើងដល់កម្ពស់ ៤៥៧ម៉ែត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យន្តហោះភ្លោះStratolaunch ត្រូវបានពិពណ៌នាថា ជាយន្តហោះដ៏ធំបំផុត នៅលើពិភពលោកដោយសារ តែស្លាបប្រវែង១១៧ម៉ែត្រ ចំពោះ Stratolaunch បានហោះចេញពី Mojave Air and Space Port ក្នុងរដ្ឋ California នៅម៉ោង ១៥:២៣ល្ងាច។ យន្តហោះ ដែល មានរាងអក្សរ H ស្ថិតក្នុងរយៈកម្ពស់ ១ម៉ោង និង ៤៣ នាទី ដោយឈានដល់កម្ពស់អតិបរមា៤,៥៧២ ម៉ែត្រ និងល្បឿនអតិបរមា ២៨៦គីឡូម៉ែត្រក្នុងមួយម៉ោង ទោះបីជាវាអាចឡើង ដល់ ៨៥២ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ។
‘Test Flight 4’ មានបំណងដក ឧបករណ៍ចុះចត ទាំងអស់ចូលទៅ ក្នុងយន្តហោះជាលើកដំបូង ប៉ុន្តែការហោះហើរត្រូវបានកាត់បន្ថយ ដោយសារតែបញ្ហារំញ័រ និង ភ្លើងសញ្ញាព្រមានកើតឡើងបន្ទាប់ពី១ម៉ោង នៃការហោះហើរ ទោះជាយ៉ាងណាក៏ដោយ យន្តហោះបានត្រឡប់ មកអាកាសយានដ្ឋាន Mojave ហើយបានធ្វើការហោះហើរចំនួន ៤ ដង ដើម្បីប្រាកដថា វានៅតែដំណើរការដូចការរំពឹងទុក និងដុតបញ្ឆេះប្រេងឥន្ធនៈបន្ថែម មុនពេលចុះចតដោយសុវត្ថិភាព ។
មនុស្ស៣នាក់នៅក្នុងយន្តហោះដ៏ធំរួមមាន អ្នកបើកយន្តហោះ២នាក់ និងវិស្វករហោះហើរម្នាក់ ។ ជាមួយនឹងស្លាបប្រវែង១១៧ម៉ែត្រ ធ្វើឲ្យ Stratolaunch ក្លាយជាយន្តហោះធំជាងប្រវែង នៃទីលានបាល់ទាត់ពីគោលដៅមួយទៅគោលដៅជាទូទៅគឺប្រហែល ១0៥ម៉ែត្រ ។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន មានឈ្មោះដូចគ្នាដែលបានបង្កើត ឡើងក្នុងឆ្នាំ ២0១១ ដោយសហស្ថាបនិក Microsoft លោក Paul Allen ត្រូវបានគេនិយាយថា លោកមានគោលបំណងសម្រាប់ប្រតិបត្តិការ ពេញលេញនៅពាក់កណ្តាល ដល់ចុងឆ្នាំ ២0២៣ ៕ដោយ៖លី ភីលីព