តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក និងរថយន្តរបស់ជប៉ុនកំពុងរួមកម្លាំងគ្នា ផលិតរថយន្តអគ្គិសនីជាមួយគ្នា ខណៈភាគីទាំង២បាននិយាយថា ក្រុមហ៊ុន Sony Group Corp និងក្រុមហ៊ុន Honda Motor Co បានយល់ព្រមបង្កើត ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅឆ្នាំនេះ ដើម្បីចាប់ផ្តើមលក់រថយន្តអគ្គិសនីនៅឆ្នាំ ២0២៥ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ផែនការនេះធ្វើឡើង ដើម្បីនាំយកអ្នកជំនាញរបស់ក្រុមហ៊ុន Honda ក្នុងការអភិវឌ្ឍន៍ការចល័ត បច្ចេកវិទ្យា និងការលក់ជាមួយនឹងអ្នកជំនាញផ្នែករូបភាព ទូរគមនាគមន៍ បណ្តាញ និងការកម្សាន្តរបស់ក្រុមហ៊ុន Sony ។
សហជីពនៃអាជីវកម្ម ផលិតកម្មខុសគ្នាបែបប្រពៃណី គឺជារឿងចម្លែក សម្រាប់ប្រទេសជប៉ុន ប៉ុន្តែវាសមហេតុផលក្នុងយុគសម័យ នៃរថយន្តអគ្គិសនី ដែលខ្វះម៉ាស៊ីនប្រើសាំង និងមានគ្រឿងអេឡិចត្រូនិចស្មុគស្មាញ។
ក្រុមហ៊ុនផលិតរថយន្តទាំងអស់របស់ពិភពលោក កំពុងអភិវឌ្ឍរថយន្តអគ្គិសនីដោយគ្មានការបំភាយឧស្ម័ន ខណៈការព្រួយបារម្ភកើនឡើងអំពីការបំពុល និងការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគេប្រឈមមុខ នឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ពីអ្នកចំណូលថ្មីដូចជា Tesla ។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានឹងអភិវឌ្ឍ និងរចនាផលិតផល ប៉ុន្តែនឹងប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Honda សម្រាប់ការផលិត ចំណែកក្រុមហ៊ុន Sony បង្កើតកុងសូលវីដេអូហ្គេម PlayStation និងជាម្ចាស់អាជីវកម្មភាពយន្ត និងតន្ត្រី នឹងអភិវឌ្ឍវេទិកាសេវាចល័ត។
Honda ផលិតរថយន្តស្ព័រ CR-V និងរថយន្ត Clarity plug-in hybrid និងមានកម្មវិធី រថយន្តអគ្គិសនីផ្ទាល់ខ្លួនរួចហើយ ដោយសហការជាមួយក្រុមហ៊ុន General Motors ដើម្បីចែករំលែកវេទិកាសម្រាប់រថយន្ត EV នៅអាមេរិកខាងជើង។ នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយថា ការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Sony នឹងដាច់ដោយឡែកពីគ្នា មានន័យថាបង្កើតតម្លៃ ដែលមិននឹកស្មានដល់៕ ដោយ៖លី ភីលីព