បច្ចេកវិទ្យា

អ្នកបង្កើតហ្គេម Pokemon Go គិតថា Metaverse ត្រូវការរក្សាពិត សម្រាប់មនុស្សជាតិ

រដ្ឋកាលីហ្វ័រញ៉ា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិ Niantic Labs លោក John Hanke បានធ្វើការលើបច្ចេកវិទ្យា ដែលជួយមនុស្សឲ្យរុករក និងរីករាយនឹងកន្លែងនានា នៅក្នុងពិភពពិតចាប់តាំងពីលោក បានជួយបង្កើត Google Maps ជិត២0 ឆ្នាំមុន។

ដូច្នេះវាមិនមែន ជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយដែលថា លោកមិនមែនជាអ្នកគាំទ្រ នៃអត្ថប្រយោជន៏បច្ចុប្បន្ន ជុំវិញគំនិតពីបច្ចេកវិទ្យា ត្រៀមនឹងបង្កើតការបំប្លែង ជាការក្លែងធ្វើ៣វិមាត្រ នៃពិភពលោកពិតប្រាកដ ផ្ទុកដោយរូបតំណាងឌីជីថល របស់យើងប្រមូលផ្តុំ ជាមួយមិត្តភក្តិ ក្រុមគ្រួសារ និង មិត្តរួមការងារដើម្បីលេង ធ្វើការ និងទទួលបានបទពិសោធន៍ ពីទិដ្ឋភាពផ្សេងទៀត នៃជីវិតសិប្បនិមិត្ត ដែលគួរឲ្យទាក់ទាញអារម្មណ៍ ដែលវាមានអារម្មណ៍ពិត។

ស្ថាបនិក Facebook លោក Mark Zuckerberg ជាអ្នកគាំទ្រដ៏ក្លៀវក្លា នៃគោលគំនិតមួយ ដែលលោកសរសើរថា ជាអ៊ីនធើណេតបង្កប់ន័យ ដោយបានប្តូរឈ្មោះក្រុមហ៊ុន របស់លោកថា Meta នាពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Hanke បារម្ភថា ចក្ខុវិស័យរបស់ Zuckerberg នឹងក្លាយទៅជាសុបិន្តអាក្រក់ Dystopian។

ថ្មីៗនេះលោកបានពិភាក្សា អំពីក្តីសង្ឃឹមរបស់លោក ចំពោះអ្វីដែលគាត់ហៅថា “ពិភពពិត” ជាមួយនឹងសារព័ត៌មាន Associated Pressថា ជំនួសមកវិញ Hanke សង្ឃឹមថានឹងបង្កើតបច្ចេកវិទ្យា ភ្ជាប់ជាមួយពិភពរូបវន្ត ជាវិធីសាស្រ្តត្រូវគេស្គាល់ថា ជាការពិតបន្ថែមឬ AR។ នោះហើយជាអ្វីដែល Niantic Labs បានធ្វើរួចជាមួយហ្គេម Pokemon Go ជាហ្គេមទូរស័ព្ទដ៏ពេញនិយម ដែលដាក់ពង្រាយ AR ដើម្បីឲ្យមនុស្សដេញតាម។ សត្វឌីជីថល ពេលកំពុងដើរឆ្លងកាត់សង្កាត់ សួនច្បារ និងកន្លែងផ្សេងទៀត។

លោកមានអារម្មណ៍ ដូចជាមនុស្សគិតខុស ដោយគិតថា អនាគតគឺមនុស្សចូលទៅក្នុងពិភព 3D ហើយដើរជុំវិញជារូបតំណាង។ ខ្ញុំមិនជឿថា នោះជាអនាគតនៃបច្ចេកវិទ្យា ហើយប្រាកដណាស់មិនមែន ជាអនាគតរបស់មនុស្សជាតិនោះទេ។ ខ្ញុំគិតថាវាជាប្រតិកម្មចំលែកមួយចំពោះ COVID តាមរបៀបមួយមនុស្សស្នាក់នៅផ្ទះ មើល Netflix ច្រើន ទទួលបានអាហារដឹកជញ្ជូនច្រើន និងក្មេងៗរស់នៅ Roblox ច្រើន៕ ដោយ៖លី ភីលីព

Most Popular

To Top