បច្ចេកវិទ្យា

ច្បាប់សុវត្ថិភាព លើអ៊ីនធើណេត ៖ សំណើអាប់ដេត នឹងធ្វើឲ្យអង់គ្លេស ក្លាយជាកន្លែង មានសុវត្ថិភាពបំផុត ក្នុងការប្រើប្រាស់ អ៊ីនធើណេត

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ច្បាប់ដែលនឹងតម្រូវ ឲ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គម និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីការពារអ្នកប្រើប្រាស់ មិនឲ្យប៉ះពាល់នឹងខ្លឹមសារបង្កគ្រោះថ្នាក់ កំពុងត្រូវបានណែនាំដល់សភា បន្ទាប់ពីធ្វើការអាប់ដេត សំខាន់ៗមួយចំនួន ។

ច្បាប់សុវត្ថិភាពអ៊ីនធើណេត បានដំណើរការប្រហែល៥ឆ្នាំ ហើយនឹងឃើញនិយតករ ទំនាក់ទំនង Ofcom ទទួលបានអំណាច ក្នុងការចេញការផាកពិន័យ ឬបិទគេហទំព័រ ដែលបំពានច្បាប់ ។ ការបន្ថែមលើច្បាប់នេះ រួមមានអំណាច ក្នុងការឃុំឃាំងនាយកប្រតិបត្តិ ឲ្យទទួលខុសត្រូវព្រហ្មទណ្ឌ ប្រសិនបើពួកគេ មិនគោរព តាមសំណើព័ត៌មាន Ofcom ពីរខែបន្ទាប់ពីច្បាប់ បានចាប់ផ្តើម ជាជាងរយៈពេល២ឆ្នាំបានស្នើឡើងពីមុន ។

ឥឡូវនេះ អ្នកគ្រប់គ្រង ក៏នឹងទទួលខុសត្រូវព្រហ្មទណ្ឌ សម្រាប់ការបំផ្លាញ ភស្តុតាង ការខកខានក្នុងការ ចូលរួមសម្ភាសន៍របស់ Ofcom ឬផ្តល់ព័ត៌មានមិនពិត ឬសម្រាប់ ការរារាំង និយតករប្រសិនបើវាចូល ក្នុងការិយាល័យ របស់ពួកគេ ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដ៏ធំបំផុតក៏ត្រូវតែដោះស្រាយខ្លឹមសារ ស្របច្បាប់ ប៉ុន្តែមានគ្រោះថ្នាក់ នៅក្រោម សំណើបានអាប់ដេត ។

ពួកគេនឹងត្រូវធ្វើការ វាយតម្លៃហានិភ័យ លើប្រភេទ នៃ គ្រោះថ្នាក់ ដែលអាចលេចឡើង និងបញ្ជាក់នៅក្នុងលក្ខខណ្ឌ នៃសេវាកម្មរបស់ពួកគេ អំពីរបៀបពួកគេគ្រោង នឹងដោះស្រាយវា ។ អ្វីដែលបង្កើតជាសម្ភារៈផ្លូវច្បាប់ ប៉ុន្តែបង្កគ្រោះថ្នាក់ នឹងត្រូវកំណត់ដោយរដ្ឋាភិបាល ក្នុងច្បាប់ទី២៕ដោយ៖លី ភីលីព

Most Popular

To Top