The Mundo Deportivo នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែបម្រើ របស់ក្លឹប Barcelona ដែលបច្ចុប្បន្នកំពុងមានវត្តមាន លេងខ្ចីជើងឲ្យក្លឹបអង់គ្លេស Aston Villa នោះនឹងអាចសម្រេចចិត្ត ទទួលយកប្រាក់កម្រៃ តិចជាងមុន ដើម្បីអាចបន្តលេងនៅអង់គ្លេស ។
កីឡាករប្រេស៊ីល វ័យ២៩ឆ្នាំរូបនេះ បានសម្រេចចិត្តផ្ទេរ ទៅចូលរួមជាមួយ នឹងក្លឹប Aston Villa ក្នុងរយៈពេលខ្ចីជើង រយៈពេល៦ខែ កាលពីខែមករា ជាមួយនឹងលក្ខខណ្ឌក្នុងការដោះដូរជាមួយ នឹងតម្លៃខ្លួន៣៣លានផោន ។
គួរឲ្យដឹងដែរថា កុងត្រាជាមួយនឹង Barcelona កីឡាកររូបនេះទទួល បានប្រាក់កម្រៃយ៉ាង កប់ក្តោង ប៉ុន្តែមិនអាចទទួលបានឱកាស ក្នងការបង្ហាញខ្លួនវិញ ឡើយពីព្រោះថា បច្ចុប្បន្នទំរង់លេងរបស់ Barcelona គឺពិតជាល្អរួចទៅហើយ ខណៈដែលតំណែងរបស់គាត់ជាមួយនឹង Aston Villa ក៏កាន់តែសំខាន់៕
ប្រែសម្រួល៖ស៊ុនលី