ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង លើកឡើងអំពីតួនាទី របស់មហាសេដ្ឋី Abramovich ក្នុងកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន នៅតួកគី

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃអង្គារថា មហាសេដ្ឋីសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich បានចូលរួមក្នុងកិច្ចចរចា សន្តិភាពដែលកំពុងបន្ត រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងគៀវ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី គឺនៅក្នុងសមត្ថភាព ក្រៅផ្លូវការ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា វិនិយោគិន ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ និងជាគោលដៅ នៃគម្រោងការដែលសង្ស័យ ដាក់ជាតិពុលត្រូវបានគេប្រទះឃើញ នៅក្នុងរដ្ឋធានីរបស់តួកគី មានការប្រជុំ ជាមួយមន្ត្រីជាន់ខ្ពស់ រួមទាំងម្ចាស់ផ្ទះ នៃកិច្ចពិភាក្សា គឺលោកប្រធានាធិបតី Recep Tayyip Erdogan ផងដែរ ។

នៅពេលត្រូវបានសួរអំពីតួនាទី របស់មហាសេដ្ឋីរូបនេះ ដែលជាកម្មវត្ថុ នៃការដាក់ទណ្ឌកម្ម របស់លោកខាងលិច លោក Peskov បាននិយាយថា គាត់បាន “ជាប់ពាក់ព័ន្ធក្នុងការផ្តល់ទំនាក់ទំនង ជាក់លាក់រវាងភាគីរុស្ស៊ី និងភាគីអ៊ុយក្រែន” ប៉ុន្តែបានសង្កត់ធ្ងន់ថា លោក Abramovich មិនមែនជា “ផ្នែកផ្លូវការនៃគណៈប្រតិភូទេ ។ ”

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វត្តមានរបស់លោក Amramovich ត្រូវបានយល់ព្រម ដោយភាគីទាំងពីរ។ លោកបន្ថែមថា មន្ត្រីរុស្ស៊ីក៏បានធ្វើអត្ថាធិប្បាយ លើការអះអាងដែលបានធ្វើឡើង កាលពីថ្ងៃចន្ទដោយបណ្តាញ លោកខាងលិច មួយចំនួនដែលថា លោក Abramovich និងមន្ត្រី អ៊ុយក្រែនពីរនាក់ ដែលចូលរួមក្នុង កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន អាចនឹងត្រូវបានបំពុល ។ ការចោទប្រកាន់នេះ គឺជាផ្នែកមួយនៃសង្គ្រាមព័ត៌មាន ហើយ«ពិតជាមិនពិត» ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top