កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន និងអ្នកគាំទ្រដោយមាន ការផ្តោតទៅលើរ៉ូបអាពាហ៍ពិពាហ៍ ដែលនាង Son Ye Jin ពាក់ក្នុងពិធីអាពាហ៍ពិពាហ៍របស់នាង និងស្វាមី បន្ទាប់ពីការជ្រើសរើសរូបភាព អាពាហ៍ពិពាហ៍បង្ហាញ។
នៅមុនថ្ងៃរៀបការនៅថ្ងៃទី ៣១ ខែមីនា ភ្នាក់ងាររបស់នាង Son Ye Jin និងលោក Hyun Bin បានបង្ហាញរូបថតអាពាហ៍ពិពាហ៍មួយចំនួន ហើយបានប្រកាសថា អាពាហ៍ពិពាហ៍របស់ពួកគេ នឹងធ្វើឡើងជាលក្ខណៈឯកជន។
នៅក្នុងរូបភាពអាពាហ៍ពិពាហ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារនេះ Son Ye Jin និង Hyun Bin កំពុងតែញញឹមយ៉ាងភ្លឺស្វាង ក្នុងឈុតអាវធំ និងរ៉ូបអាពាហ៍ពិពាហ៍។
រ៉ូបអាពាហ៍ពិពាហ៍របស់នាង Son Ye Jin គឺជារ៉ូបគ្មានដៃរបស់ Elie Saab និងរ៉ូបបិទស្មារបស់ Vera Wang ។ Elie Saab គឺជាម៉ាកយីហោដ៏ល្បីល្បាញ ត្រូវបានពេញចិត្ត ដោយក្រុមហ៊ុនមជ្ឈិមបូព៌ា និងតារាហូលីវូដ ហើយត្រូវបានគេស្គាល់ថា ជា ‘Valentino of the Middle East’ ។ លោកស្រី Melania Trump អតីតស្ត្រីទីមួយ របស់សហរដ្ឋអាមេរិក និងលោក Kate Middleton កូនប្រសាររបស់រាជវង្សអង់គ្លេស ក៏ចូលចិត្តម៉ាកយីហោនេះដែរ។
គេដឹងថា រ៉ូបអាពាហ៍ពិពាហ៍របស់ Elie Saab មានតម្លៃប្រហែល ៨0 លានវ៉ុន (៦៥,៨៦៤ដុល្លារ)។ រ៉ូប Elie Saab ត្រូវបានជ្រើសរើសដោយ Son Ye Jin ត្រូវបានគេបញ្ជាក់ថា ជារ៉ូបថ្មីបង្ហាញនៅក្នុង ‘2022 Fall Winter Bridal Collection’ ។ វាទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងការរចនាដ៏ប្រណិត ជាមួយនឹងការតុបតែងផ្កាបន្ថែម ទៅលើខ្សែករាងការ៉េ៕ ដោយ៖លី ភីលីព