លោកពូទីន ត្រូវបានគេមើលឃើញថាសុខភាពរបស់លោកបានចុះខ្សោយ អំឡុងពេលកិច្ចប្រជុំដែលបានចាក់ផ្សាយតាមទូរទស្សន៍។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានជជែកគ្នាជាមួយលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អំពីការវាយយកបាននូវទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន។ ប៉ុន្តែឥរិយាបថ របស់លោក ពូទីន ដែលបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ហាក់បង្ហាញអំពីបញ្ហាសុខភាពរបស់លោក។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ហាក់ដូចជាខ្វះថាមពលនិងមើលទៅខុសប្លែកពីមុនដែលកាយសម្បទារបស់លោកធ្លាប់តែរឹងមាំ។ លោកពូទីន បានបដិសេធមិនព្រមចាកចេញពីតុដែលលោក និងរដ្ឋមន្ត្រីការពារជាតិកំពុងអង្គុយដែរ មើលទៅហាក់ដូចជាប្រើតុដើម្បីទប់ខ្លួន។ សុខភាពរបស់លោកពូទីន ត្រូវបានអ្នកវិភាគមួយចំនួន អះអាងថាបានធ្លាក់ចុះយ៉ាងឆាប់រហ័សចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ៕
ប្រភព៖sabay