ព័ត៌មានអន្តរជាតិ

ជប៉ុន នៅតែបែកបាក់គ្នា លើការកែប្រែ រដ្ឋធម្មនុញ្ញ ដែលបោះបង់ពីសម័យសង្គ្រាម

តូក្យូ ៖ អ្នកឆ្លើយសំណួរ ពាក់កណ្តាល នៅក្នុងការស្ទង់មតិរបស់ Kyodo News ដែលបានចេញផ្សាយ នៅថ្ងៃច័ន្ទ នេះជឿថា ប្រទេសជប៉ុន ចាំបាច់ត្រូវធ្វើវិសោធនកម្ម មាត្រាទី៩ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់អំពីស្ថានភាព ផ្លូវច្បាប់ នៃកងកម្លាំង ស្វ័យការពារ ជាមួយនឹងកម្រិត នៃការគាំទ្រស្ទើរ តែមិនផ្លាស់ប្តូរពីមួយឆ្នាំមុន បើទោះបីជាមានការព្រួយ បារម្ភកាន់តែខ្លាំងឡើងលើសន្តិសុខ ក្នុងតំបន់ក៏ដោយ។

ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃការបង្កើនការអំពាវនាវ ឱ្យមានវិសោធនកម្មក្នុងចំណោម សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច និង គណបក្សមួយចំនួនទៀត បន្ទាប់ពីការ លុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ៥០ភាគរយ បាននិយាយថា វាចាំបាច់ដើម្បីកែសម្រួល មាត្រាទី៩ ខណៈដែល ៤៨ ភាគរយបានបញ្ជាក់ថា វាមិនមែននោះទេ។

តួលេខនេះ បានប្រៀបធៀប នឹង៥១ភាគរយ ក្នុងការពេញចិត្ត លើការធ្វើវិសោធនកម្ម និង ៤៥ភាគរយ ប្រឆាំង នឹងការស្ទង់មតិ ស្រដៀងគ្នា ដែលបានធ្វើ កាលពីឆ្នាំ មុននេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើង នៅចន្លោះថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា តាមរយៈសំបុត្រនៅមុន ទិវារំលឹករដ្ឋធម្មនុញ្ញ កាលពីថ្ងៃអង្គារ ដោយផ្តោតលើមនុស្ស ៣០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលក្នុងនោះ ៦៥,៣ ភាគរយ បានផ្តល់ចម្លើយត្រឹមត្រូវ។

ការគាំទ្រក្នុងចំណោមសមាជិក សភា សម្រាប់ការកែប្រែអត្ថបទនេះ ទទួលបានសន្ទុះ ចំពេលមានការព្រួយបារម្ភអំពីប្រទេសចិន ដាក់សម្ពាធលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រង ដោយខ្លួនឯង ដែលទីក្រុងប៉េកាំង ចាត់ទុកជារបស់ខ្លួន និងការគំរាមកំហែងជាថ្មី ដែលបង្កឡើងដោយការបាញ់ មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េ ខាងជើង ។ អ្នកជំនាញ ផ្នែកសន្តិសុខ និង នយោបាយ មួយចំនួនបារម្ភថា ការឈ្លានពាន របស់ រុស្ស៊ី ទៅ អ៊ុយក្រែន អាច ជំរុញចិន ឲ្យវាយប្រហារ តៃវ៉ាន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top