ព័ត៌មានអន្តរជាតិ

រលំបាក់អគារ នៅភាគខាងលិច ប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១២នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្សចំនួន១២នាក់បាត់បង់ជីវិត ក្នុងនោះបូករួមទាំងស្រ្តី៥នាក់ និងបុរសចំនួន៧នាក់ និងម្នាក់ទៀតបានរងរបួស នៅគ្រាដែលជញ្ជាំងអគារ បានដាក់ស្រុត នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ ។ ប៉ូលិសបានបញ្ជាក់ឲ្យដឹង តាមទូរស័ព្ទដូច្នេះ ។

យោងតាមប៉ូលិសក្នុងស្រុកបានឲ្យដឹងថា ការដួលរលំបានកើតឡើង នៅតំបន់ Halvad ក្នុងស្រុក Morbi រដ្ឋ Gujarat គ្រាដែលជញ្ជាំងអគារមួយ បានដួលរលំភ្លាមៗស្ថិតក្នុងពេលសាងសង់ ។ ជនរងគ្រោះទាំងអស់ជាកម្មករ ដែលធ្វើការនៅទីតាំងនោះ ។

ការជួយសង្គ្រោះនៅតែបន្តធ្វើ ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរ៉ពេទ្យក្នុងស្រុក ។

លោក Narendra Modi នាយករដ្ឋមន្ត្រីបានសម្តែងពីទុក្ខសោក ទៅលើការដួលរលំនេះ ។ “គ្រោះអាក្រកក់ នៅ Morbi បង្កឡើងដោយសារការបាក់ជញ្ជាំង ដែលពិបាកនឹងថ្លែង ។ សម្រាប់ពេលនេះ ខ្ញុំបានយល់ពីទុក្ខលំបាក របស់ក្រុមគ្រួសារទាំងឡាយ” ។ លោក Modi បានថ្លែងដូច្នេះនៅលើបណ្តាញសង្គម Tweeter ដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top