ព័ត៌មានអន្តរជាតិ

​ជប៉ុន ​បានចាយលុយ ​រាប់​លាន​ដុល្លារ​ ជួយ​ដល់​អ្នក​ប្រកប ​អាជីព ​រក​ស៊ី​ផ្លូវ​ភេទ​

អ្នក​ប្រកប​អាជីព​រក​ស៊ី​ផ្លូវ​ភេទ ​នៅ​ប្រទេស​ជប៉ុន​ នឹង​​ទទួល​បាន​ជំនួយ ​ផ្នែក​ហិរញ្ញ​វត្ថុ ​ដូច​អាជីព​ផ្សេង​ទៀត​ ដែល​រង​ផល​ប៉ះ​ពាល់ ​ដោយ​សារ​វិបត្តិ​កូវីដ​-១៩​។​

រដ្ឋាភិបាល​ នៃ​ប្រទេស​ដែន​កោះ​មួយ​នេះ ​បាន​ត្រៀម​លុយ​ចំនួន​១​ទ្រីលាន​ដុល្លារ​អាមេរិក ​សម្រាប់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ ​ដែល​រង​ផល​ប៉ះ​ពាល់​ ក្នុង​នោះ​អាជីព​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ជា​មុខ​របរ​ ចំហ​មួយ​ក៏​មាន​ចំណែក​នឹង​គេ​ដែរ ។​

ការ​​យក​ចិត្ត​ទុក​ដាក់ ​ផ្ដល់​ហិរញ្ញ​វត្ថុ ​ចំពោះ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ធ្វើ​ឡើង ​ក្រោយ​នារី​ម្នាក់​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter រ៉ាយរ៉ាប់​ពី​ការ​លំបាក​អំឡុង​កូវីដ​-១៩​ និង​បន្ទាប់​ពី​អង្គការ​ ការងារនិង​សុខភាព​ផ្លូវ​ភេទ​ ហៅ​កាត់​ SWASH បាន​សរសេរ​លិខិត ​ទៅ​រដ្ឋាភិបាល។​

ទោះ​ជា​លក្ខខណ្ឌ​ និង​ចំនួន​ប្រាក់​ឧបត្ថម្ភ​ មិន​​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ក៏​ដោយ​ ក៏​នេះ​គឺ​ជា​ជោគជ័យ​ និង​ជា​និមិត្ត​រូប​មួយ ​សម្រាប់​ការងារ​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ត្រូវ​​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ​ជា​ការងារ​ស្របច្បាប់ ​។​ គួរ​រម្លឹក​ថា​ជប៉ុន​គឺ​ជា​ប្រទេស​មួយ​​បើក​ចំហ​លើ​ការ​រក​ស៊ី​ផ្លូវ​ភេទ​ និង ​ជា​ប្រទេស​ផលិត​រឿង​ក្ដៅ​សាច់​ (១៨+) ធំ​បំផុត​មួយ​​ក្នុង​ពិភព​លោក​ ៕

Most Popular

To Top