ក្លឹបមាន់ខ្នាយមាស Spurs ទីបំផុតគឺអាចចុះកុងត្រា នាំយកកីឡាករចំណូលថ្មីជាលើកដំបូង បានហើយមកចូលរួមជាមួយគ្នា គឺជាកីឡាករខ្សែប្រយុទ្ធស្លាប Ivan Perisic ដោយមិនមានតម្លៃខ្លួនឡើយ។
កីឡាករក្រូអាតរូបនេះនឹងចូលរួមជាផ្លូវការ ជាមួយនឹងក្លឹបអង់គ្លេសនេះ បន្ទាប់ពីថ្ងៃទី៣០ខែមិថុនា ដែលកុងត្រារបស់គាត់ នឹងត្រូវបញ្ចប់ទៅជាមួយ នឹងកីឡាដ្ឋាន San Siro របស់ក្លឹបយក្សអ៊ីតាលី Inter Milan។
កីឡាករ Perisic វ័យ៣៣ឆ្នាំត្រូវបានគេដឹងដែរថា បានសម្រេចចិត្តទទួលយកកុងត្រា ដែលមានរយៈពេល២ឆ្នាំជាមួយនឹង Spurs ដើម្បីក្លាយខ្លួនជាកីឡាករ ចំណូលថ្មីដំបូងបំផុត របស់លោក Antonio Conte គ្រូបង្វឹករបស់ Spurs ៕ ប្រែសម្រួល៖ស៊ុនលី