ព័ត៌មានអន្តរជាតិ

ដោយសារ BTS ធ្វើឲ្យ Joe Biden កើនអ្នក Like និង Tweet ច្រើនមិនធ្លាប់មានក្នុង ជីវិតជាប្រធានាធិបតី

ប្រិយមិត្ត ប្រហែលជាបាន ឮពីព័ត៌មាន BTS ចូលជួបជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃទី ៣១ ខែឧសភា ដើម្បីពិភាក្សាអំពីការកើនឡើង នៃឧក្រិដ្ឋកម្មស្អប់អាស៊ី និងកិច្ចពិភាក្សា ចម្រុះមួយចំនួនហើយ។

រូបថត និងវីដេអូឃ្លីប ចេញពីកិច្ចប្រជុំនេះ ត្រូវបានចែករំលែកនៅលើ Twitter ជាច្រើន នៅមួយរយៈចុងក្រោយនេះ។

ជាមួយគ្នានោះ Tweet មួយចំនួនត្រូវបាន Share ដោយគណនី Twitter ផ្ទាល់ខ្លួនរបស់ប្រធានាធិបតី Joe Biden ហើយ Tweet ពិសេសមួយឥឡូវនេះ បានក្លាយជា Post ល្បីជាងគេ (TOP POST) របស់លោក ក្នុងប្រវត្តិសាស្ត្រ អំឡុងពេលធ្វើជាប្រធានាធិបតី រហូតមកដល់ពេលនេះ។

Post នេះ បាន​បង្ហាញពីវីដេអូរបស់ BTS ជួបជាមួយប្រធានាធិបតី ក៏ដូចជាព័ត៌មានខ្លីៗមួយចំនួនពីកិច្ចសន្ទនា របស់ពួកគេ អំពីសារៈសំខាន់នៃ Asian American Heritage Month ក៏ដូចជាការដែល BTS ជួយផ្សព្វផ្សាយសារវិជ្ជមានទៅកាន់មនុស្ស ជុំវិញពិភពលោក។

រហូតមកដល់ពេលនេះ Tweet ទទួលបាន​ចំនួន Like ខ្ទង់ 999k (គិតត្រឹមម៉ោង ១០ ព្រឹកនៅកម្ពុជា) ជាមួយនឹងចំនួន Retweet ជាង ៤សែន និង Comment លើសពី ១៥០ ០០០ ទៅទៀត។ ចំណែកវីដេអូវិញ មាន​អ្នកចូលមើលជាង ៦,២ លាន ដងហើយ។ ជាមួយនឹងការបញ្ចូលគ្នាទាំងអស់នេះ វាបានក្លាយជា Tweet ដែលពេញនិយមបំផុតទី ៥ ប្រចាំសប្តាហ៍។

ផ្អែកតាមភស្តុតាងស្ដែងៗនេះ បាន​បញ្ជាក់ថា BTS ពិតជាកំពុងផ្លាស់ ប្តូរពិភពលោក ជាមួយនឹងតន្ត្រី និងសារវិជ្ជមានរបស់ពួកគេ ហើយគ្រប់គ្នា ក៏ពិតជាមានមោទកភាព ចំពោះអ្វីដែលពួកគេសម្រេច បាននាពេលនេះដែរ ៕

Most Popular

To Top