រដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ស្តុកឥន្ធនៈរបស់ប្រទេសនេះនឹងនៅសល់រយៈពេលប្រហែល៥ថ្ងៃទៀត ខណៈដែលប្រទេសកោះមួយនេះកំពុងរង់ ចាំការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលឥណ្ឌា សម្រាប់ឥណទានថ្មីចំនួន ៥០០លានដុល្លារ សម្រាប់ប្រេងឥន្ធនៈ។
ប្រទេសដែលមានប្រជាជនរស់នៅចំនួន ២២លាននាក់ ត្រូវបានជាប់នៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់ បំផុតរបស់ខ្លួនបន្ទាប់ពីទុនបម្រុងប្តូរប្រាក់ បរទេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយប្រាក់ដុល្លារនឹងអស់សម្រាប់ចំណាយលើការនាំចូលសំខាន់ៗរួមទាំងអាហារ ឱសថ និងប្រេងឥន្ធនៈ។
ការខ្វះខាតប្រេងឥន្ធនៈ កាន់តែឈានដល់ដំណាក់កាលអាក្រក់ទៅៗក្នុងសប្តាហ៍នេះ ជាមួយនឹងមនុស្សរង់ចាំប្រវែងរាប់គីឡូម៉ែត្រនៅតាម ស្ថានីយ៍ប្រេងឥន្ធនៈមួយ ចំនួននៅទូទាំងប្រទេស ដែលនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់ ខណៈដែលម្ចាស់រថយន្តរង់ចាំ ជួនកាលពេញមួយយប់ ដើម្បីចាក់សាំង និងម៉ាស៊ូត៕