កូរ៉េ ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខ កាលពីថ្ងៃទី ១៧ ខែមិថុនាថា តារាចម្រៀងកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុម BLACKPINK កំពុងពិភាក្សា ដើម្បីបង្ហាញខ្លួន នៅក្នុងរឿងភាគ HBO ‘The Idol’ ដែលផលិតឡើងដោយ The Weeknd, Sam Levinson និង Reza Fahim នេះបើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
‘The Idol’ ត្រូវបានពិពណ៌នា ជារឿងភាគបន្តបន្ទាប់ ហើយតារាចម្រៀងប៉ុបស្រីម្នាក់ ចាប់ផ្តើមស្នេហា ជាមួយម្ចាស់ក្លិប L.A. ដ៏អាថ៌កំបាំង បានក្លាយជាអ្នកដឹកនាំសាសនា សម្ងាត់ ។ The Weeknd សម្តែងក្នុងរឿងភាគដូចខ្លួនលោក ចូលរួមដោយ សហតារា Lily-Rose Depp, Troye Sivan និងជាច្រើនទៀត ។
យោងតាមប្រភពបានឲ្យដឹងថា នាង Jennie ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាតួឯក ឬតួអង្គតូចមួយ នៅក្នុងរឿងភាគ ។ កាលពីឆ្នាំមុន សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញញ៉ាំអាហារជាមួយ The Weeknd ដែលបង្កឲ្យមានពាក្យចចាមអារ៉ាម អំពីការសហការ៕