សិល្បៈ និង កម្សាន្ត

នាង Free Zia បង្ហាញវត្តមាន លើបណ្តាញសង្គម បន្ទាប់ពីមានភាព ចម្រូងចម្រាស របស់នាងវិញហើយ

សេអ៊ូល ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Free Zia (Song Ji Ah) កំពុងទទួលបានការ ចាប់អារម្មណ៍ ខណៈនាងត្រឡប់ មកកាន់ប្រព័ន្ធផ្សព្វផ្សាយ សង្គមវិញ បន្ទាប់ពីមានភាពចម្រូងចម្រាស ជុំវិញការធ្វើជាម្ចាស់ទំនិញ ប្រណិតក្លែងក្លាយ ។

កាលពី២សប្តាហ៍មុន នាង Song Ji Ah បានបង្ហោះ Instagram លើកដំបូង របស់នាងក្នុងរយៈពេល ៥ ខែ ហើយបាន ធ្វើបច្ចុប្បន្នភាព អ្នកគាំទ្រអំពីអ្វី ដែលនាងកំពុង ធ្វើក្នុងអំឡុងពេលប៉ុន្មាន ខែកន្លងមកនេះ ។ អ្នកមានឥទ្ធិពលម្នាក់នេះ មិនធ្លាប់មាន ពីមុនមកទេ ចាប់តាំងពីជម្លោះ ទំនិញប្រណិត ក្លែងក្លាយរបស់នាង និងពាក្យចចាមអារ៉ាម អំពីឪពុករបស់នាង ត្រូវបានចោទប្រកាន់ថា បើកហាងកែសម្ផស្សក្នុងបន្ទប់ ។

យ៉ាងណាក៏ដោយ នាង Song Ji Ah ត្រលប់មកបង្ហោះលើបណ្ដាញ សង្គមរបស់នាងជាប្រចាំ ហើយកាលថ្ងៃទី ១៦ ខែមិថុនា Free Zia បានបង្ហោះរូបថត ជាបន្តបន្ទាប់ ជាមួយនឹង ចំណងជើងថា “ថ្ងៃនេះ” ។ ក្នុងរូបថតនោះ អ្នកមានឥទ្ធិពលអួត ពីសម្រស់មិនប្រែប្រួល របស់នាង ពេលឈរនៅមុខ កញ្ចក់ពណ៌ផ្កាឈូក ។

អ្នកគាំទ្ររបស់នាងជាច្រើន បានកត់សម្គាល់ឃើញរាងស្លីមរបស់នាង ដែលមើលទៅស្គមជាងមុន ហើយបានបញ្ចេញមតិថា “អ្នកមើលទៅស្អាត ខ្ញុំនឹកអ្នក” “អ្នកតែងតែមើលទៅដូចតុក្កតា” “Wow Ji Ah Unnie អ្នកគឺជាតុក្កតា barbie” ។ “អីយ៉ាស្គមណាស់” ហើយ “មើលទៅអ្នក ស្រកគីឡូណាស់ ញ៉ាំអីឆ្ងាញ់!!!” ៕ដោយ៖លី ភីលីព

Most Popular

To Top