ព័ត៌មានអន្តរជាតិ

សេអ៊ូល ៖ កូរ៉េខាងជើងបាញ់ ពន្លិចនាវាចម្បំាង Cheonan

បរទេស ៖ យោធារបស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការពន្លិចនាវាចម្បាំង កូរ៉េខាងត្បូង Cheonan ក្នុងឆ្នាំ២០១០ គឺត្រូវបានធ្វើឡើង ដោយប្រទេសកូរ៉េខាងជើង ហើយនេះ គឺជាសេចក្តីថ្លែងការណ៍មួយ គាំទ្រដល់ លទ្ធផលរកឃើញផ្លូវការ ដែលបង្ហាញចេញ នៅក្នុងអំឡុងពេលកាន់តំណែង ជាប្រធានាធិបតី របស់លោក លី យ៉ុងបាក់ ដែលជាសមាជិក នៃបក្សប្រឆាំង ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយប្រាប់សមាជិក នៃគណៈកម្មការការពារជាតិ របស់រដ្ឋសភាថា ប្រទេសកូរ៉េខាងជើង ត្រូវទទួលខុសត្រូវ ចំពោះការប្រើគ្រាប់បែកបុកវាយប្រហារ ពន្លិចនាវាចម្បាំងកូរ៉េខាងត្បួង ក្នុងការឆ្លើយនឹងសំនួរ មួយពីតំណាងរាស្ត្រ លោក Lee Chae-ik មកពីគណបក្សអំណាចប្រជាជន ។

លោក Suh Wook តាមសេចក្តីរាយការណ៍ ក៏បានធ្វើការរិះគន់ចំពោះលោក Shin Sang-cheol ជាអតីតសមាជិក នៃក្រុមស៊ើបអង្កេត ដែលបានបង្ហាញនូវ លទ្ធផល រកឃើញផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១០ ។

យោងតាមកាសែត កូរ៉េខាងត្បូង យុនហាប់ លោក Shin Sang-cheol បានដាក់ញត្តិមួយនៅក្នុងខែកញ្ញា ដើម្បីបើកសំណុំរឿងនេះជាថ្មី។ លោក Shin Sang-cheol បានអះអាងថា រដ្ឋបាល របស់លោក លី បានរៀបចំហេតុការណ៍នោះ ហើយញត្តិនោះ ក៏បាននាំឲ្យមានការចាប់ផ្តើមជាថ្មី នូវការស៊ើបអង្កេតក្នុងខែធ្នូ ដែលបានព្យួរកាលពីដើមខែនេះ ក្រោយមានការតវ៉ា ពីក្រុមគ្រួសាររបស់ទាហាន ដែលស្លាប់នៅក្នុងអំឡុងការ បង្កហេតុកូរ៉េខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top