អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯកអ្នកប្រើប្រាស់ មួយរូបជនជាតិ អង់គ្លេសកំពុងប្តឹង Apple ទាមទារសំណងជាប្រាក់ ទឹកចំនួន ៧៦៨លានផោនជុំវិញការអាប់ដេត កម្មវិធីកាលឆ្នាំ ២០១៧ ដោយបន្ថយល្បឿន ថាមពលថ្មទូរស័ព្ទ iPhone ចាស់ៗប្រកបដោយប្រសិទ្ធភាព ។
លោគ Justin Gutmann កំពុងស្វែងរកការខូចខាត ក្នុងនាមម្ចាស់ iPhone ដល់ទៅ ២៥ លានគ្រឿង ក្នុងចក្រភពអង់គ្លេស ដែលរងផលប៉ះពាល់ ដោយការអនុវត្ត របស់ក្រុមហ៊ុន Apple ។ ក្រុមហ៊ុន Apple បានទទួលស្គាល់ថា ការអាប់ដេតកម្មវិធី បានចេញផ្សាយ កាលឆ្នាំ ២០១៧ បានរារាំងដល់ ដំណើរ ការរបស់ឧបករណ៍ ទោះបីជាខ្លួនអះអាងថា កម្មវិធីនេះគឺមានគោលបំណង ការពារអាយុកាលថ្ម របស់ទូរស័ព្ទក៏ដោយ ។
អ្នករិះគន់បានចោទប្រកាន់ ក្រុមហ៊ុនថា មានគោលបំណង កាត់បន្ថយប្រសិទ្ធភាពនៃម៉ូដែលចាស់ៗ ដើម្បីជំរុញអតិថិជន ឲ្យទៅរកការទិញ របស់ថ្មីជាងនេះ។ ក្រុមហ៊ុនពីមុន បានបង់ប្រាក់ចំនួន ១១៣ លានដុល្លារ ដើម្បីដោះស្រាយករណីស្រដៀងគ្នានេះ នៅរដ្ឋអារីហ្សូណា និង ៥00 លានដុល្លារដើម្បីដោះស្រាយមួយ ផ្សេងទៀតនៅរដ្ឋកាលីហ្វ័រញ៉ា ។
ការទាមទាររបស់លោក Gutmann ត្រូវបានដាក់ទៅសាលាឧទ្ធរណ៍ ប្រកួតប្រជែងជាស្ថាប័នតុលាការឯកទេស របស់ចក្រភពអង់គ្លេស ដែលស្តាប់ករណីទាក់ទង នឹងការអនុវត្តទីផ្សារប្រឆាំង នឹងការប្រកួតប្រជែង ។ វាគឺជាការទាមទារដកចេញ មានន័យថា អ្នកប្រើ iPhone 6, 6 Plus, 6S, 6S Plus, SE, 7, 7 Plus, 8, 8 Plus និង iPhone X មិនចាំបាច់ចូលរួមយ៉ាង សកម្មក្នុងករណី ដើម្បីស្វែងរកការខូចខាតទេ៕