កីឡា

សាជាថ្មី PSG បង្ហើបផែនការលក់ Neymar

ទោះបីជាយ៉ាងបានទទួលការចាប់អារម្មណ៍ ពីសំណាក់ក្លឹបមិនតិចក៏ដោយប៉ុន្តែកីឡាករ Neymar និងប្រាក់កម្រៃរបស់កីឡាករអាចក្លាយទៅជាបញ្ហាមួយដ៏ធំសម្រាប់ក្លឹបនានា ដែលមានបំណងចង់បានរូបគាត់ទៅលេងជាមួយគ្នា។

នៅសប្តាហ៍នេះ PSG នៅតែបានបង្ហាញពីបំណង ចង់លក់កីឡាកររូបនេះនៅឡើយ ហើយសង្ឃឹមថានឹងធ្វើឲ្យបានឆាប់បំផុត នៅរដូវក្តៅនេះ ខណៈដែលកីឡាករក៏បានដឹងរួចទៅហើយថា ក្លឹបកំពុងមានផែនការចែកផ្លូវគ្នាបែបនេះ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បាផ្ទេរមកចូលរួមជាមួយនឹង Parc des Princes ពីក្លឹប Barcelona ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាកាលពីឆ្នាំ២០១៨ ប៉ុន្តែក្រៅតែពីលីគកំពូលបារាំង កីឡាកររូបនេះ តែងតែបានខកខានមិនអាចលើកពាន Champions League នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top