កីឡា

Wilshere និយាយថា Bale មិនសាកសមជាមួយនឹង Arsenal ឡើយ

កីឡាករខ្សែ ប្រយុទ្ធជើងចាស់វេល Gareth Bale នៅពេលបច្ចុប្បន្ននេះ កពុងមានឈ្មោះជាកីឡាករ គ្មានតម្លៃខ្លួនឡើយ និងក៏កំពុងមានដំណឹង អំពីការវិលត្រឡប់មក កាន់ទឹកដីអង់គ្លេសវិញ ជាមួយនឹង Spurs និង Arsenal ផងដែរ។

ទោះបីជាយ៉ាងណាក្តីនៅសប្តាហ៍នេះ Arsenal ត្រូវបានមនុស្សមួយចំនួន ព្រមានអំពីការសម្រេចចិត្តណា មួយក្នុងការចុះហត្ថលេខា ជាមួយនឹងកីឡាករ Bale រូបនេះនៅរដូវក្តៅដោយ ក្នុងនោះមានទាំងអតីតកីឡាករ របស់ក្លឹប Jack Wilshere ផងដែរ។

Wilshere បាននិយាយថា ខ្ញុំមើលទៅកីឡាកររួចហើយ ប៉ុន្តែគាត់ពិតជាមិនសាកសមឡើយ សម្រាប់ក្រុមនិងការដឹកនាំរបស់លោក Mikel Arteta ពីព្រោះថាតំណែង ដែលគាត់លេងគួរតែត្រូវបានទុកទៅឲ្យកីឡាករ វ័យក្មេងៗដែលបានបំពេញទំរង់លេងយ៉ាងល្អ ប៉ុន្មានឆ្នាំចុងក្រោយនេះហើយដូចនេះ ប្រសិនបើគាត់លេង នៅទីនេះនោះ នឹងធ្វើឲ្យកីឡាករជាច្រើនរាំងស្ទះ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top