កីឡា

Lukakuថា​ ផ្លាស់​ទៅ​ Chelsea សារ​ជា​ថ្មី​ចោល​ Inter Milan ជា​កំហុស​របស់​គេ​

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku បាន​និយាយ​ក្នុង​​​កម្មវិធី​ប្រកាស​អាវ​ថ្មី​របស់​ Inter Milan សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣ថា​ ការ​ចាកចេញ​ទៅ​កាន់​ Chelsea សារ​ជា​ថ្មី​ចោល​ ក្លឹប​ Inter Milan ជា​កំហុស​របស់​គេ​។

Lukaku បាន​និយាយ​ថា​៖” ឧបសគ្គ​ដ៏​ធំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​នេះ​ គឺ​នៅ​ក្នុង​រដូវកាល​ថ្មី​​នៅ​នេះ​ហើយ​។ ខ្ញុំ​ធ្លាប់​បាន​ចាកចេញ​ចោល​ទី​នេះ​ ជា​កំហុស​ឆ្គង​របស់​ខ្ញុំ​។ ឥឡូវ​នេះ​គឺ​ខ្ញុំ​សប្បាយ​ចិត្ត​វិញ​ហើយ​ ដែល​បាន​មក​ពាក់​អាវ​នេះ​វិញ​ ព្រោះ​ក្រុម​នេះ​ដឹង​ថា​យើង​ត្រូវ​ការ​អ្វី​ ក្នុង​រដូវកាល​ថ្មី​នេះ​ នឹង​ជួប​ឧបសគ្គ​ផ្សេងៗ​ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​យើង​ នឹង​បន្ត​រហូត​ផង​ដែរ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” ពេល​ខ្ញុំ​ចាកចេញ​ទៅ​កាល​ពី​រដូវកាល​មុន​ ទើប​ខ្ញុំ​ដឹង​ថា​ Inter សំខាន់​ប៉ុណ្ណា​។ ក្លឹប​នេះ​គឺ​កាន់​តែ​ល្បី​ និង​ប្រសើរ​រហូត​។ Milan ជា​ទីក្រុង​ដ៏​អស្ចារ្យ​អញ្ចឹង​បាន​ជា​ខ្ញុំ​ ទុក​អាផាតមិន​មួយ​ទោះ​ខ្ញុំ​ផ្លាស់​ទៅ​ London ក៏​ដោយ​ ព្រោះ​តែ​ម្ដាយ​ខ្ញុំ​ចូល​មក​ទី​នេះ​ អញ្ចឹង​ហើយ ​ខ្ញុំ​ក៏​ចង់​តែ​ត្រលប់មក​នេះ​វិញ​ផង​ដែរ​ “។

សម្រាប់​រដូវកាល​ថ្មី​នេះ​ Lukaku ចេញ​ពី​ Chelsea ទៅ​លេង​ឲ្យ​ Inter ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ខណៈ​កាល​ពី​រដូវកាល​មុន​ គេ​ត្រូវ​បាន​ Chelsea ទិញ​ពី​ Inter ៕ Source: Sabay

Most Popular

To Top