កីឡា

រុស្សី ដាក់បន្ថែមរដ្ឋ ចំនួន៥ទៀត ក្នុងបញ្ជីប្រទេស មិនគួរឲ្យរាប់អាន ឬ Unfriendly

បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញ បន្ថែមពីលើចំនួនប្រទេស ជាច្រើនដែលស្ថិតនៅក្នុង បញ្ជី Unfriendly Countries របស់ខ្លួននោះប្រទេសរុស្សី បានប្រកាសបន្ថែមរដ្ឋ ជាប្រទេសចំនួន៥ទៀត ទៅក្នុងបញ្ជី នេះដែលក្នុងនោះ មានដូចជាប្រទេសក្រិក ប្រទេសដាណឺម៉ាក ប្រទេសស្លូវ៉ាគី ប្រទេសក្រូអាត និងប្រទេសស្លូវ៉ានី ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង បានបញ្ជាក់បែបនេះថា រដ្ឋាភិបាលរុស្សី បានធ្វើការរៀបចំឡើងវិញ ដើម្បីបន្ថែមចំនួនប្រទេស ដែលស្ថិតនៅក្នុងបញ្ជី Unfriendly ដោយសារយោង ទៅតាមសកម្មភាព របស់ពួកគេ ដែលកំពុងប្រឆាំងទៅ នឹងក្រុមអ្នកកាទូត និងក្រុមអគ្គកុងស៊ុល របស់រុស្សី ដែលកំពុងមានបេសកកម្ម នៅក្រៅប្រទេស ។

នៅក្នុងព័ត៌មានលំអីត នៃការរឹតបន្តឹងនេះរុស្សី បានដាក់កំណត់ក្រុមអ្នកកាទូត របស់ក្រិកមកត្រឹមតែ៣៤ នាក់ ប្រទេសដាណឺម៉ាក មកត្រឹមតែ២០នាក់ ប្រទេសស្លូវ៉ាគីត្រឹមតែ ១៦នាក់ ខណៈដែលស្លូវ៉ានណី និងក្រូអាត គឺមិនអាចមាន
សិទ្ធក្នុងការជួលបុគ្គលិក ក្នុងការបំពេញបេសកកម្ម កាទូតឡើយ។

គួរឲ្យដឹងដែរថា ការរឹតត្បិតរបស់ប្រទេសរុស្សី បែបនេះគឺធ្លាប់បានធ្វើឡើង ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសឆេក កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមកដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top