ភ្នំពេញ ៖ ទស្សនិកជន ជាច្រើនច្បាស់ជាស្គាល់ និងដឹងហើយថា តារាសម្ដែង និងម៉ូឌែល អៀ ម៉េងលិ ហៅស្រី លិ ត្រូវបានអ្នកនៅក្រៅ និងក្នុងសង្គមសិល្បៈ ទទួលស្គាល់ថា ជាតារាស្រីសិចស៊ី និយមពាក់អាវ បញ្ចេញគល់សុដន់ ដ៏ស្រស់ស្អាត ធំទ្រលុក ទាំងគូរបស់នាង ។
ទាក់ទងនឹងការស្លៀកពាក់សិចស៊ី របស់ស្រីលិ ក៏បង្កឱ្យមានការរិះគន់ផងដែរ ពីសំណាក់ទស្សនិកជន ទើបមួយរយៈធំចុងក្រោយនេះ មិនសូវឃើញនាងបង្ហោះ រូបថតសិចស៊ីលើបណ្ដាញ សង្គមឡើយ ហើយក៏ជាហេតុនាំឱ្យនាងហាក់ ដូចជាស្ងាត់បាត់ឈ្មោះចេញ ពីទំព័រព័តឥមានផងដែរ ។
យ៉ាងណាមិញ ភាពស្ងប់ស្ងាត់ទាក់ទង នឹងការលើកបង្ហាញ សម្រស់សិចស៊ី បង្ហាញសាច់ខ្ចី និងដើមទ្រូង ដ៏ទ្រលុកទ្រលន់នេះផងដែរ វាហាក់ដូច ជាមិន បានយូរប៉ុន្មានឡើយ សម្រាប់ស្រី លិ ពោលគឺកាលពីពេលថ្មីៗនេះ នាឱកាសដែលស្រីស្អាតខាងលើ បង្ហាញខ្លួនក្នុង នាមជាទូតសុឆន្ទះស្លាកយីហោផលិត សម្រស់មួយ នាងបានធ្វើឱ្យមហាជន អ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរ៉ូបវាលខ្នង ដ៏សិចស៊ីរបស់នាង ។
ស្រីលិ ដែលមានសាច់សខ្ចី រាងស្រឡូនស្អាតនោះ បានបង្ហាញខ្លួននៅក្នុងរ៉ូបដ៏សិចស៊ី មួយវាលខ្នល និងឆែកឃើញ សាច់គល់ភ្លៅ ជាងនេះទៅទៀត ក៏ឆ្លុះឱ្យឃើញដើមទ្រូង ដ៏ស្រស់ស្អាតរបស់នាង ធ្វើឱ្យបុរសៗ លួចសំឡឹងពុំដាក់ភ្នែកឡើយ ។ ហើយទន្ទឹមគ្នានេះផងដែរ លើកនេះគេសង្កេតឃើញថា តារាស្រីដែលតែងតែទាក់ទាញពាក្យរិះគន់ទៅលើការស្លៀកពាក់រូបនេះ ប្រែមកជាមានពាក្យសរសើរ ច្រើនជាងពាក្យ រិះគន់ម្ដងវិញ ។
សូមបញ្ជាក់ថា កញ្ញា អៀ ម៉េងលិ បានលេចមុខ ក្នុងសង្គមសិល្បៈ នាកំលុងឆ្នាំ ២០១៥ តាមរយៈឈ្មោះក្រៅថា “អូនម៉ី” ហើយកាលនោះ ក្រៅតែពីរូបសម្រស់ អ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ គឺដើមទ្រូងរបស់នាងតែម្ដង ។ តាំងពីដើមមក ស្រីលិ បានប្រកាសថា នាងហ៊ានទទួលថតសិចស៊ី ជានិច្ច ព្រោះតែជាការស្រឡាញ់របស់នាង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភាពសិចស៊ីរបស់នាង ក៏មិនបានជ្រុលពេកដែរ ពោលគឺបែបផែន ជាសិល្បៈប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី