សិល្បៈ និង កម្សាន្ត

នាង Seolhyun សមាជិកក្រុម AOA បង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីការបង្ហោះ បណ្តាញសង្គមចុងក្រោយរបស់នាង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកគាំទ្ររាប់លាននាក់មានការព្រួយបារម្ភ ចំពោះតារាចម្រៀងកូរ៉េខាងត្បូង នាង Seolhyun សមាជិកក្រុម AOA បន្ទាប់ពីការបង្ហោះនៅលើបណ្តាញសង្គមចុងក្រោយរបស់នាង។

កាលពីថ្ងៃទី ២៥ ខែកក្កដា នាង Seolhyun បានសួរទៅកាន់អ្នកគាំទ្រថា តើពួកគេធ្លាប់ជួបប្រទះ នឹងការផ្លាស់ប្តូរការមើលឃើញរបស់ពួកគេដែរឬទេ ដោយសរសេរថា ការពិតនៅចំពោះមុខខ្ញុំមើលទៅដូចជាការហៅ ជាវីដេអូនៅលើ wi-fi ដែលមិនស្ថិតស្ថេរ។ មានអ្នកណាដឹងថានេះជាអ្វី?”

អ្នកគាំទ្របានឆ្លើយថា “តើអ្នកញ៉ាំអីដែរ? ខ្ញុំឮថានេះជារោគសញ្ញាទូទៅនៃការឃ្លាន” “ចុះបើវាជា astigmatism” “ការមើលឃើញរបស់ខ្ញុំក៏ដូចគ្នាដែរ ប៉ុន្តែគ្រូពេទ្យប្រាប់យើងពេលរកឃើញ ,” និងច្រើនទៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបង្ហោះរបស់ Seolhyun?៕ ដោយ៖លី ភីលីព

Most Popular

To Top