បច្ចេកវិទ្យា

ឈានចូលត្រីមាសទី២ ក្រុមហ៊ុន Samsung រកចំណូលបានកើនឡើងទ្វេដង

សេអ៊ូល៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាកំណើនប្រាក់ចំណូលទ្វេដងនៅក្នុងត្រីមាសទី២ ដោយសារតែការលក់ដ៏រឹងមាំរបស់ក្រុមអ្នកចែកចាយ ។ ក្រុមហ៊ុនបានឲ្យដឹងដូច្នេះនៅថ្ងៃព្រហស្បតិ៍នេះ ។

ប្រាក់ចំណូលរួមបានកើនឡើង២១,៣ភាគរយពីឆ្នាំមុនរហូតមានទឹកប្រាក់៧៧,២ពាន់ពាន់លានវ៉ុន ស្មើនឹង៥៩,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ។

ក្រុមហ៊ុនបានកត់សម្គាល់ពីប្រាក់ចំណូលខ្ពស់បំផុតទី២នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលទាបជាងប្រាក់ចំណូលកំណត់ត្រា៧៧.៧៨ពាន់ពាន់លានវ៉ុនស្មើនឹង៥៩,៧លានដុល្លារអាមេរិក ដែលបានកើនឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ។

ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង១២,២ភាគរយក្នុង១ឆ្នាំដល់១៤.០៩ពាន់ពាន់លានវ៉ុនស្មើនឹង១០,៨ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២ ។ វាគឺជាប្រាក់ចំណេញខ្ពស់បំផុតទី៣សម្រាប់ត្រីមាសទី២ ។

ប្រាក់ចំណូលដែលបានកត់ត្រាគឺដោយសារតម្រូវការបន្ទះឈីបខ្លាំង និងទីផ្សារប្តូរប្រាក់បរទេសអំណោយផល ។

ប្រាក់ដុល្លារអាមេរិកដ៏រឹងមាំធៀបនឹងរូបិយប័ណ្ណក្នុងស្រុកបានផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មសមាសភាគរបស់ក្រុមហ៊ុន Samsung ដែលបណ្តាលឱ្យមានការកើនឡើងប្រហែល១,៣ពាន់ពាន់លានវ៉ុន ស្មើនឹង១ពាន់លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបើធៀបទៅនឹងត្រីមាសមុន ។

អាជីវកម្មផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung បានប្រកាសប្រាក់ចំណេញប្រតិបត្តិការចំនួន៩,៩៨ពាន់ពាន់លានវ៉ុន ស្មើនឹង៧,៧ពាន់លានដុល្លារអាមេរិក លើប្រាក់ចំណូល២៨,៥ពាន់ពាន់លានវ៉ុន ស្មើនឹង២១,៩ពាន់លានដុល្លារអាមេរិក ។

ប្រាក់ចំណេញរបស់ក្រុមចែកចាយមានចំនួន៧១ភាគរយនៃចំនួនសរុបនៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ខណៈដែលប្រាក់ចំណូលគឺខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Samsung ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top