ព័ត៌មានអន្តរជាតិ

លោក Biden តេស្តឃើញវិជ្ជមានកូវីដម្តងទៀត

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសៅរ៍ត្រូវបានគេតេស្តរកឃើញវិរុសកូវីដ១៩ សាជាថ្មីម្តងទៀតដែលក្រុមគ្រួពេទ្យបានហៅថា ជាការលាប់ឡើងវិញនៃវិរុសកូវិដ និងគឺជាករណីដែល មានតិចតួចបំផុតសម្រាប់អ្នកជំងឺដែលបាន ព្យាបាលដោយថ្នាំ Paxlovid ទៅហើយនោះ។

លោក Biden អាយុ៧៩ ឆ្នាំ ទៅហើយនោះទើបតែបានប្រកាសថាតេស្តអវិជ្ជមានកាលពីថ្ងៃពុធ កន្លងមកនេះប៉ុណ្ណោះបន្ទាប់ពីបានរក ឃើញមានវិជ្ជមានកូវីដកាលពីថ្ងៃទី២១ ខែកក្កដា កន្លងមកប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងការតាមដានមើលថែនិងដាក់ ខ្លួនឲ្យនៅដាច់ដោយឡែកសាជាថ្មី។

គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃមុននេះសេតវិមាន ទើបតែបានប្រកាសថាលោក Biden នឹងចូលរួមប្រកួតប្រជែងតំណែង ប្រធានាធិបតីអាណត្តិថ្មីនៅឆ្នាំ២០២៤ ខាងមុខនេះដដែលទោះបីជាកន្លងមកមាន ការស្រាវជ្រាវនិងស្ទាបស្ទង់រកឃើញថាគាត់នឹងមិនសូវទទួលបាន ប្រជាប្រិយភាពខ្លាំងក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top