ព័ត៌មានអន្តរជាតិ

រុស្សី និយាយថាណាតូ និងអាមេរិក គឺជាការគម្រាមកំហែងដល់សន្តិសុខដែនសមុទ្ររបស់ខ្លួន

បរទេស៖យោងតាមការប្រកាសដោយ កងកម្លាំងកងទ័ពជើងទឹករបស់រុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែល កំពុងសាងឥទ្ធិពលនៅតាមដែនសមុទ្រ ទាំងអស់របស់ពិភពលោកខណៈដែលណាតូកំពុង បង្កើនកម្លាំងរបស់ខ្លួនដែលនេះវាបាន ក្លាយទៅជាកត្តាគម្រាមកំហែង ដ៏ធំសម្រាប់សន្តិសុខ នៃដែនសមុទ្ររបស់រុស្សី។

ការប្រកាសនេះត្រូវបានធ្វើឡើងត្រូវបានធ្វើឡើង នៅក្រោយពេលដែលលោកប្រធានាធិបតីរុស្សី Vladimir Putin បានចុះហត្ថលេខាលើសេចក្តីបញ្ជាមួយទៅ លើសកងកម្លាំងសហព័ន្ធកងទ័ព ជើងទឹករុស្សីនិងបញ្ជាមួយទៀតទៅ លើកងកម្លាំងយោធាជើងទឹករបស់រុស្សី និងផែនការដើរក្បួនកងទ័ពជើងទឹកដ៏សំខាន់មួយ។

គួរឲ្យដឹងដែរថា ការគម្រាមកំហែងដែលត្រូវបានរុស្សី រៀបរាប់នោះមានដូចជាការបង្កើន ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូនៅតាមតំបន់ក្បែរព្រំដែនជាមួយនឹងរុស្សី ព្រមទាំងការរៀបចំធ្វើសមយុទ្ធយោធា ក្នុងតំបន់
ជាច្រើនផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top