ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀង វាយប្រហារ នៅកូរ៉េខាងត្បូង សម្លាប់មនុស្សអស់តិចបំផុត ៨នាក់ និង៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា មនុស្សចំនួន ៨នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានបាត់ខ្លួន ខណៈតំបន់ទីប្រជុំជន របស់ប្រទេស កូរ៉េខាងត្បូង ត្រូវបានវាយប្រហារ ដោយភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានស៊ិនហួ ។

ភ្លៀងធ្លាក់ខ្លាំងជាង១០០មីលីម៉ែត្រក្នុង១ម៉ោង បានវាយប្រហាររដ្ឋធានីសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិច នៃខេត្ត Incheon និងខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃចន្ទ ។

ទឹកភ្លៀងក្នុង១ម៉ោងក្នុងសង្កាត់ Dongjak នៃទីក្រុងសេអ៊ូលបានឡើងដល់១៤១.៥មីលីម៉ែត្រនៅចំណុចមួយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ១៩៤២ ។

ភ្លៀងធ្លាក់រហូតដល់៣០០មីលីម៉ែត្រ ត្រូវបានព្យាករណ៍ សម្រាប់តំបន់ទីប្រជុំជន រហូតដល់ថ្ងៃពុធនេះ ។

ភ្លៀងធ្លាក់បានបណ្តាល ឲ្យមនុស្ស៥នាក់ស្លាប់ និង៤នាក់បាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈដែល៣នាក់បានស្លាប់ និង២ នាក់ផ្សេងទៀតមិនត្រូវបាន រាប់បញ្ចូលក្នុងខេត្ត Gyeonggi ។

មនុស្ស៩នាក់បានរងរបួស នៅក្នុងខេត្ត ហើយមនុស្ស ៣៩១នាក់ មកពី២៣០គ្រួសារ នៅក្នុងរាជធានីត្រូវបានជម្លៀសខ្លួន ទៅជ្រកកោននៅតាមកន្លែងសាធារណៈ ។

ជនរងគ្រោះម្នាក់ក្នុងចំនោម ជនរងគ្រោះគឺជាជនជាតិចិន ដែលត្រូវបានសម្លាប់នៅក្នុងការរអិល បាក់ដីនៅទីក្រុង Hwaseong ក្នុងខេត្ត Gyeonggi នៅម៉ោងប្រហែល៤និង២៣នាទីព្រឹកម៉ោងក្នុងស្រុកថ្ងៃអង្គារ ។ នេះបើយោងតាមស្ថានទូតចិន ប្រចាំនៅកូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top